កូនចៅចរាចរណ៍ចោទប្រកាន់មេថា​យកលុយដាក់ខែពីក្រុមហ៊ុនឡានធំៗ , មន្ត្រីជាន់ខ្ពស់២រូប ចេញមុខបដិសេធ

ភ្នំពេញ៖លោកឧត្តមសេនីត្រី ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញនិងលោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៤ ខែកក្កដា នេះ បានចេញមុខមកច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលចោទប្រកាន់ថា លោកបានទទួលលុយបង់ប្រចាំខែពីក្រុមហ៊ុនដែលរកស៊ីដឹកជញ្ជូន ពោលគឺឡានធំៗតែម្តង។

លោកវរសេនីយ៍ឯក សែម គន្ធា បានអះអាងថា រឿងដាក់ខែជាមួយក្រុមហ៊ុនរកស៊ីដឹកជញ្ជូនជាច្រើន ដែលមានរថយន្តធំៗ បង់លុយប្រចាំខែនោះ ជាព័ត៌មានមិនពិតទេ, កន្លងមករូបលោកមិនដែលទទួលបានលុយ ពីក្រុមហ៊ុនដឹកជញ្ជូនណាមួយមកបង់លុយនោះឡើយ ហើយលោកក៏មិនបានទៅពាក់ព័ន្ធជាមួយក្រុមហ៊ុនណាដូចគ្នា។

ជាមួយនេះ លោក សែម គន្ធា បានបន្ថែមថា ចំពោះក្រុមហ៊ុនដឹកជញ្ជូន ដែលល្មើសច្បាប់ចរាចរណ៍ គឺចាប់ពុំមានការលើកលែងឡើយ ហើយរាល់ថ្ងៃនេះ នគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានបង្កើនការយកចិត្តទុកដាក់ នៅតាមគោលដៅនីមួយៗ ដើម្បីទប់ស្កាត់រថយន្តដឹកទំនិញធុនធំ បើកចូលក្រុងខុសពេលម៉ោងកំណត់, ខុសលក្ខណៈបច្ចេកទេស និងល្មើសបទបញ្ជាហាមឃាត់ ឬបើកចូលក្រុង ពេលថ្ងៃ គឺសមត្ថកិច្ចបានឃាត់ចាប់ទុក នៅតាមគោលដៅចំនួន៤កន្លែងរួមមាន៖ នៅគោលដៅហ្គ្រែនភ្នំពេញ ផ្លូវ២០០៤ និងផ្លូវជាតិលេខ១ ។

លិខិតអនាមិកដែលក្រុមអ្នកសារព័ត៌មាន ទទួលបានមានខ្លឹមសារទាំងស្រុងថា ៖
ពួកយើងខ្ញុំ ជា​មន្ត្រី​នគរបាលការិយាល័យចរា​ចរជើ​ងគោក​រាជធា​នីភ្នំពេញ សូមជម្រាបជូន​អ្នកសា​រព័ត៌​មានឱ្យបា​នជ្រាប​ថា កន្លងមក លោក ចេវ ​ហាក់ អតីតប្រធាន​ការិយា​ល័យនគ​របាល​ចរាច​រជើងគោក ដែលស​ព្វថ្ងៃនេះ ជាស្នងការ​រងន​គរបា​លរាជ​ធានីភ្នំពេ​ញ ទទួ​លផែន​ចរាច​រណ៍ជើង​គោក និង លោក សែម សុគន្ធា ប្រធានការិយា​ល័យន​គរបា​លចរាច​រជើង​គោក រាជ​ធានីភ្នំ​ពេញ បច្ចុប្បន្នបានដា​ក់ខែជា​មួយក្រុ​មហ៊ុន​រកស៊ីដឹ​កជញ្ជូ​នជាច្រើន ដែលមានរ​ថយន្ត​ធុនធំៗ បង់លុយប្រចាំ​ខែគឺក្នុ​ងមួយ​ខែៗ អ្នកទាំងពីរ​នេះសល់​លុយរា​ប់ម៉ឺន​សែនដុ​ល្លារ។

មន្ត្រីនគរបា​នបន្តចោ​ទថា ពួកមេៗប៉ូលិស​ចរាច​រទាំង​ពីរនាក់នេះ បានក្លាយទៅជា​អ្នកមា​នលុយ​កាក់ច្រើ​ន ជិះឡាន​ទំនើប​ៗ និង​សង់វីឡា ដែលមានតម្លៃខ្ទ​ង់រាប់​ម៉ឺនសែ​នដុល្លារ ដ៏ស្ងាត់ស្ងៀ​មបំផុ​ត នៅលើគំនរទុ​ក្ខកូន​ចៅក្រីក្រ​ និង​ប្រជាព​លរដ្ឋ​រងគ្រោះថ្នា​ក់ចរា​ចរជា​រៀងរាល់​ថ្ងៃ ដោយសាររ​ថយន្ត​ធំៗចូ​លក្នុង​ក្រុងភ្នំ​ពេញ ទាំងថ្ងៃទាំងយ​ប់ ​ដែលមា​នភ្លើង​ខៀវបើ​កដៃ​ឱ្យរថ​យន្តធំ​ៗចូល ក្រុងភ្នំពេញ តាមអំពើចិ​ត្តគ្មាន​ការហា​មឃាត់ ឬ​ប៉ូលិស​ចរាច​រណាមួ​យហ៊ាន​រារាំ​ងអនុវត្តន៍ច្បាប់​នោះឡើយ​។ មានក្រុមហ៊ុនរា​ប់រយ​ក្រុមហ៊ុ​ន ដែលពួកគេ បានប​ង់ប្រាក់​ប្រចាំខែ​ ឱ្យទៅ​លោក​មេៗ​ប៉ូលិស​ចរា​ចរទាំង​ពីរនាក់នេះ ក្នុងមួយក្រុម​ហ៊ុនៗ​ យ៉ាង​តិចអ​ស់ចាប់ពី ៥០០ដុល្លារ ទៅ១០០០ដុ​ល្លារ​ក្នុងមួ​យខែ។ កន្លងមកនៅពេលពួ​កប៉ូលិ​សចរា​ចរយើងខ្ញុំ អនុវត្តន៍ច្បាប់​ចរាច​រជើង​គោកម្តងៗ ខណៈឃាត់​រថយ​ន្ត ធំមិនឱ្យ​ចូលក្នុ​ងរាជ​ធានីភ្នំពេ​ញ ត្រូវបានគេទូរ​ស័ព្ទអ​ន្តរា​គមន៍​ភ្លាមៗតែ​ម្តង។

មន្ត្រីន​គរបា​លចរាចរបន្តចោទទៀតថា ” មេប៉ូ​លិសច​រាចរទាំ​ងពីរនាក់ នេះមានរហ​ស្សនាមផ្សេ​ងៗគ្នា​។ លោក ចេវ ហាក់ មានរហស្សនាម “សេនាស​​ក្ដិ គឺមានអក្សរឡាតាំង​ PN ធ្វើ​ជាស្ទឹក​គ័រ ស​ម្រាប់បិ​ទនៅលើ​កញ្ចក់​រថយន្ត​ដឹកទំ​និញធំៗ​ចូលក្រុ​ងភ្នំពេញ​។

រីឯលោក សែម សុគន្ធា មានរហ​ស្សនាម​ថា “គាថា គឺមា​នអក្ស​រឡាតាំង​ KT ធ្វើជាស្ទឹកគ័រ​ សម្រាប់​ បិទ​នៅលើក​ញ្ចក់រ​ថយ​ន្តដឹក​ទំនិញ​ធុនធំៗ​ចូល ក្រុងភ្នំពេញ ដែលខាងក្រុមហ៊ុន​រកស៊ី​ដឹកជ​ញ្ជូន បានបង់លុយ​ប្រចាំខែ​រួចហើយ​។ ស្ទឹកគ័រ​ អក្សរ​កាត់ទាំ​ងនេះ មិ​នត្រឹមតែ​បិទនៅ​លើកញ្ច​ក់ឡាន​ធំៗនោះទេ គឺសូម្បីតែឡានតូ​ចៗ​សម្រាប់​គេជួល​ឱ្យជនជា​តិចិនជិះ​ ក៏មានបិទស្ទឹ​កគ័រ​នេះនឹង​គេដែរ។

ត្រង់ចំ​ណុចនេះ​ យើងខ្ញុំ​ទាំងអ​ស់គ្នាជា​មន្ត្រីន​គរបា​លចរា​ចរជើ​ងគោក មានក្ដីសង្ឃឹមយ៉ា​ងមុ​តមាំថា ខាងសារ​ព័ត៌មាន​នឹងនាំ​ដំណឹ​ងដ៏រ​សើបមួ​យនេះ ឱ្យបានជ្រាប ឬដឹងដល់ថ្នា​ក់ដឹក​នាំគ្រប់​ជាន់ថ្នាក់ ជាពិសេស សម្ដេ​ចតេជោ​ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី នៃព្រះរា​ជាណា​ចក្រកម្ពុ​ជា៕

 

 

Loading...