កូនចៅ​ឈ្មួញ​ឈើ​ល្បីឈ្មោះ​នៅ​កំពង់ចាម​វាយ​ស្រី្ត​កា​រ៉ា​អូ​ខេ​ប៉ោង​មុខ​

ខេត្តកំពង់ចាម​៖​ នារី​បម្រើ​ខារ៉ាអូខេ​យីហោ​ សម័យ​ទំនើប​ ម្នាក់​ត្រូវ​បាន​ ជន​ដៃដល់​ដែល​គេ​ដឹង​ថា​ ជា​ឈ្មួញ​រកស៊ី​ឈើប្រណិត​និង​ ជា​ទាហាន​ន​អង្គរក្ស​ (​ង​៧០)​ឈ្មោះ​ជឿន​ ហេង​ហៅ​ផូ​ បាន​វាយដំ​ទាត់​ធាក់​ធ្វើរ​ទារុណកម្ម​ រួច​អុស​ចូល​រថយន្ត​យក​ទៅ​រំលោភ​និង​គំរាម​សំលាប់​ យ៉ាង​ព្រៃផ្សៃ​។​

ហេតុការណ៍​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​០៧​ ខែមករា​ ឆ្នាំ​២០១៥​ ក្នុង​បន្ទប់​លេខ​៩៩៩៩​ ក្នុង​ហាង​កា​រ៉ា​អូ​ខេ​សម័យ​ទំនើប​ស្ថិត​ក្នុង​ភ​មិ​បឹង​ស្នាយ​ សង្កាត់​សំបួរមាស​ ក្រុង​-​ខេត្តកំពង់ចាម​ ប៉ុន្តែ​សមត្ថកិច្ច​ហាក់ដូចជា​ស្ទាក់ស្ទើ​ចំពោះ​ចំណាត់ការ​សំណុំរឿង​នេះ​ ក្រោយ​ពី​កើតហេតុ​នាង​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ សង្កាត់​សំបួរមាស​ ក្រុង​កំពង់ចាម​ ខេត្តកំពង់ចាម​។​

​បើ​យោង​តាម​ការ​លើក​ឡើង​របស់​ស្ត្រី​ឈ្មោះ​ ស៊ិ​ន​ តី​ អាយុ​ ២៨​ឆ្នាំ​ រស់នៅ​សង្កាត់​ខាងលើ​ បាន​រៀបរាប់​ប្រាប់​អ្នក​សារ​ពត៍​មាន​ទាំង​រូបរាង​ស្នាម​ជាំ​ជា​ច្រើន​កន្លែង​ថា​ វេលា​ម៉ោង​ ប្រហែល​ ០០៖៣០​នាទី​យប់​ចូល​ថ្ងៃ​ទី​០៨​ ខែមករា​ ឆ្នាំ​២០១៥​ មាន​មេការ​ឈ្មោះ​ ម៉ី​ បាន​ហៅ​នាង​ដោយ​ប្រាប់​ថា​ មាន​ភ្ញៀវ​ចង់​ជួប​ ហើយ​ពេល​នាង​មក​ដល់​បន្ទប់​លេខ​៩៩៩៩​ ឃើញ​បុរស​ម្នាក់​ឈ្មោះ​ ជឿន​ ហេង​ អាយុ​ ៣៤​ឆ្នាំ​ រស់នៅ​ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ កំពុង​ច្រៀង​នៅ​ទីនោះ​ ហើយ​នាង​ខ្ញុំ​ឃើញ​ខ្លាច​ ពីព្រោះ​បុរស​នោះ​ឲ្យ​តែ​ជួប​ ធ្លាប់​វាយដំ​ជ្រំ​ធាក់​នាង​ជា​ច្រើន​ដង​មក​ហើយ​ ដូច​ករណី​យប់​ថ្ងៃ​ទី​០៧​ ខែមករា​ នេះ​។​

​ស្ត្រី​ឈ្មោះ​ ស៊ិ​ន​ តី​ បាន​និយាយ​រៀបរាប់​បន្ត​ថា​ កន្លង​មក​នៅ​ឯ​កន្លែង​បបរសរ​ គល់​ស្ពាន​គី​ហ្សូ​ណា​ ឈ្មោះ​នេះ​ក៏​បាន​វាយដំ​ទាត់​ធាក់​នាង​ម្តង​ដែរ​ ប៉ុន្តែ​កន្លង​មក​នាង​មិន​ហ៊ាន​ដាក់​ពាក្យបណ្តឹង​ទេ​ ទើបតែ​ហ៊ាន​ដោយសារ​យប់​ថ្ងៃ​ទី​០៧​ ខែមករា​ នោះ​ក្រោយ​ពី​វាយដំ​អូស​នាង​ចូល​រថយន្ត​ រួច​ប​ង្វំ​ឲ្យ​ដេក​ជាមួយ​ នៅផ្ទះ​សំណាក់​ភ្នំ​ប្រុស​II​ ហើយ​បើ​មិន​ព្រមទៅ​ព្រមាន​ថា​ នឹង​បាញ់​ចោល​ដោយ​ការ​ខ្លាច​ក៏​ព្រមទៅ​។​

​ស្ត្រី​រង​គ្រោះ​សូម​សំណូមពរ​ ដល់​អភិបាល​ខេត្តកំពង់ចាម​ និង​ ស្នងការ​ខេត្ត​ ជួយ​ពិនិត្យ​សំណុំរឿង​របស់​រូប​នាង​ និង​មេត្តា​ជួយ​រក​យុត្តិធម៌​ដល់​រូប​នាង​ផង​ដែរ​ ដើម្បី​កំ​ុ​ឲ្យ​ជន​ថោកទាប​នេះ​ តាម​វាយ​ធ្វើបាប​រូប​នាង​បន្ត​។​ ចំពោះ​ពត៍​មាន​ដែល​ថា​ ឈ្មោះ​ជឿន​ ហេង​ហៅ​ផូ​ គឺជា​កូនចៅ​របស់​ឧកញ៉ា​ លី​ ឈុ​ន​អ៊ូ​ នោះ​ ត្រូវ​បាន​ឧកញ៉ា​ប្រាប់​តាម​ទូរ​សព្ទ័​ថា​ឲ​ទៅ​សួរ​វា​ខ្លួនឯង​ទៅ​!(
​សួរ​ ជឿន​ ហេង​ហៅ​ផូ​)​តើ​វា​ជា​កូនចៅ​ខ្ញុំ​មែនឬ​អត់​រួច​ក៍​បិទ​ទូរ​សព្ទ័​។​

​ទាក់ទង​និង​ករណី​នេះ​ដែរ​ប្រភព​ពត៍​មាន​ចុង​ក្រោយ​បាន​ឲ​ដឹង​ថា​ ជនសង្ស័យ​ដៃដល់​ ជឿន​ ហេង​ហៅ​ផូ​ កំពុង​ត្រូវ​បាន​សម្ម​ត្ឋ​កិច្ច​នគរបាល​ជំនាញ​ខេត្តកំពង់ចាម​ ស្វះ​ស្វែងរក​ចាប់ខ្លួន​បន្ទាប់​ពី​មាន​ចំណាត់ការ​របស់​លោក​ ស្នងការ​ បែន​ រ​ត្ន័​ ។​ គេ​រំពឹង​ថា​ លោកស្នងការ​នឹង​ចាត់​វិធាន​បាន​ចំពោះ​ជនសង្ស័យ​ខាងលើ​នេះ​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *