កូនជើងល្អ យកពូថៅកាប់ឪពុកគ្មានប្រណីដៃខឹងរឿងយកមាន់ទៅលក់មិនប្រាប់

ខេត្តកំពត៖ កូនជើងល្អម្នាក់បានយកពូថៅកាប់ឪពុកបង្កើតរបស់ខ្លួនបណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបញ្ជូនទៅសង្គ្រោះក្នុងមន្ទីរពេទ្យ ដោយសារខឹងរឿងយកសត្វមាន់ទៅលក់ មិនប្រាប់ ។

នគរបាលអធិការក្រុងកំពត បានអោយដឹងថា ជនសង្ស័យមានឈ្មោះ ហេង វិបុល ភេទប្រុស អាយុ២៧ឆ្នាំ រីឯឪពុកបង្កើតរងរបួស ឈ្មោះ ហេង សម្បត្តិ អាយុ៥៣ឆ្នាំ រស់នៅភូមិអណ្ដូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។

ជនសង្ស័យបានសារភាពថា កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ ខ្លួនបានខឹងនឹងឪពុក ដោយបានយកមាន់ជល់ដែលខ្លួនបានចិញ្ចឹម យកទៅលក់ ដោយមិនបានប្រាប់ អោយដឹង ហើយពេលរូបគេសួរនាំ ក៏ត្រូវឪពុកស្ដីបន្ទាសថែមទៀតនោះ ធ្វើឲ្យគេខឹង ក៏បានយកពូថៅកាប់ប្រហារបណ្តាលអោយរបួសបាក់ឆ្អឹងកដៃ និងដាច់សរសៃម្រាមកូនដៃ និងនាងដៃ ត្រូវបានអ្នកជិតខាងដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យសម្ភពបូកគោតែម្តង ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ចូនទៅតុលាការ ៕

 

ses 22

 

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *