កូនដែលអារក និងកាត់លិង្គឪពុកចិញ្ចឹមបោះចោល​នៅស្រុកបាកាន កាលពីឆ្នាំ២០១៥នោះ អីឡូវនេះសមត្ថកិច្ចចាប់បានហើយ

ខេត្តពោធិ៍សាត់៖ មុខសញ្ញាអារក​ និងកាប់ចិញ្ច្រាំជាច្រើនកន្លែង រួចកាត់លិង្គឪពុកចិញ្ចឹមបោះចោល កាលពីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥កន្លងទៅ នៅក្នុងភូមិទួលសំរោង ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្ដពោធិ៍សាត់ រួចវេចបង្វិចគេចខ្លួននោះ អីឡូវនេះសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ​២០១៧។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហាក់ ហ៊ន ភេទប្រុស អាយុ៧៤ឆ្នាំ ជាឪពុកចិញ្ចឹម រីឯជនដៃដល់មានឈ្មោះ ត្រឹង បូរី ភេទប្រុស​ អាយុ២៨ឆ្នាំ ជាកូនចញ្ចឹម រស់នៅភូមិឃុំកើតហេតុជាមួយជនរងគ្រោះ មានស្រុកកំណើតនៅខេត្ដព្រះវិហារ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះត្រូវបានជនដៃដល់ប្រើកាំបិតអារកដាច់បំពង់ខ្យល់ កាប់ទៅលើដើមទ្រូងរយះ២កន្លែង ចាក់ពោះធ្លាយចេញពោះរៀន និងកាត់លិង្គបោះចោល រួចជនដៃដល់បានវេចបង្វិចគេចខ្លួនបាត់រយៈពេល២ឆ្នាំ ទើបតែថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧​សមត្ថកិច្ចស្រុកបាកានឃាត់ខ្លួនបាន។ សេចក្តីរាយការណ៍បន្តថា មូលហេតុដែលធ្វើឲ្យជនដៃដល់ហ៊ានប្រព្រឹត្តអំពើមនុស្សឃាតដូច្នេះ ពីព្រោះជនដៃដល់តែងតែផឹកស៊ីស្រវឹង ហើយជានិច្ចជាកាលជនរងគ្រោះតែងតែឲ្យក្តជនដៃដល់រហូត។​

បច្ចុប្បន្នសមត្ថកិច្ច បានរៀបចំសំណុំរឿងបញ្ជូនជនដៃដល់មកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

Loading...