កូនតូចៗ២នាក់នៅកំព្រា ឪពុក ម្តាយបាញ់សម្លាប់គ្នា នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ បុរសម្នាក់បានយកកាំភ្លើងបាញ់សម្លាប់ប្រពន្ធរបស់ខ្លួនបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ហើយបន្ទាប់មក បុរសជាប្តីរូបនេះបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយផងដែរ ដោយគេសង្ស័យថា ករណីនេះផ្តើមចេញពីរឿងប្រចណ្ឌងើបមុខមិនរួច ។

ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយនេះ បានកើតឡើងនៅវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីមន្រ្តីអាវុធហត្ថខណ្ឌពោធិ៍សែនជ័យម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ជនរងគ្រោះជាប្រពន្ធមានឈ្មោះ ប្រាក់ សុភក្ត្រា អាយុ៣៤ឆ្នាំ មុខរបរបើក Wing យីហោប្រជាប្រិយ៌ រីឯប្តីវិញមានឈ្មោះ លី អៀងសៅ អាយុ៥០ឆ្នាំ មុខរបរមន្ត្រីរដ្ឋបាលព្រៃឈើ រស់នៅក្នុងភូមិ សង្កាត់កើតហេតុ។

ប្រភពបន្តថា សម្រាប់មូលហេតុពិតប្រាកដនោះ នៅមិនទាន់ដឹងនៅឡើយទេ ពីព្រោះនៅក្នងផ្ទះមានតែកូន២នាក់ និងឈ្នួលម្នាក់ តែតាមការសន្និដ្ឋាន គឺអាចផ្តើមចេញពីរឿងប្រច័ណ្ឌ ហើយសាកសពទាំង២នាក់ ត្រូវបានកម្លាំងនគរបាល ធ្វើកោសល្យវិច័យយ៉ាងម៉ត់ចត់ ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានប្រាប់ប្រភពព័ត៌មានថា មុនពេលកើតហេតុ ប្តីប្រពន្ធទាំង២នាក់ឈ្លោះគ្នា ហើយដេញកូនអោយចេញក្រៅផ្ទះ រួចក៏ឮផ្ទុះ២គ្រាប់ ពេលនោះកម្លាំងល្បាតនៅក្បែរ បានទៅជួយអន្តរាគមន៍ ហើយបុកទម្លុះទ្វារ ស្រាប់តែឃើញពួកគេ ស្លាប់ទាំង២នាក់បាត់ទៅហើយ ៕

abc

ses (4)

ses (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *