កូនប្រុសម្ចាស់ផ្ទះបែកថ្នាំស្ទុះទៅចាប់សម្រាតស្រ្តីអ្នកបំរើចងពង់ក្រម៉ាក្នុងបន្ទប់ទឹករំលោភមិនបានសម្រេចត្រូវអាវុធហត្ថឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់ដែលជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀនបំផ្លាញទ្រព្យសម្បត្តិឳពុកម្តាយស្ទើរហ៊ិនហោច បែកថ្នាំស្ទុះទៅចាប់សម្រាតស្ត្រីអ្នកបំរើចង់ពង់ក្រម៉ាក្នុងបន្ទប់ទឹករំលោភមិនបានសម្រេច ខណៈឳពុកម្តាយយុវជនបែកថ្នាំនោះចូលទៅជួយទាន់ពេលវេលាត្រូវបានអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

​លោកវរសេនីយ៍ត្រី ជា ដា មេបញ្ជការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតប្រាប់ឱ្យដឹងថា កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យមានឈ្មោះ សារិន តុសិតា អាយុ២២ឆ្នាំ គ្មានមុខរបរពិតប្រាកដ មានស្រុកកំណើតនៅភូមិមេមត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិ សង្កាត់ខាងលើ ក្រោយពីស្រ្តីរងគ្រោះឈ្មោះ ខ ស ណ អាយុ២២ឆ្នាំ ជាអ្នកបំរើក្នុងផ្ទះជនសង្ស័យ និងឳពុកជនសង្ស័យឈ្មោះ ជា សារិ អាយុ៥០ឆ្នាំ បានមកប្តឹងអាវុធហត្ថ ពាក់ព័ន្ធចោទប្រកាន់ជនសង្ស័យរូបនេះ ប៉ងចាប់រំលោភស្រ្តីអ្នកបំរើ បំផ្លិចបំផ្លាអទ្រព្យសម្បត្តិឳពុកម្តាយក្នុងផ្ទះ និងពាក់ព័ន្ធនិងប្រើប្រាស់ថ្នាំញៀន។
​លោកប្រាប់ឱ្យដឹងទៀតថា បន្ទាប់ពីទទួលពាក្យបណ្តឹងរួចហើយ លោកក៏បានបញ្ជាកម្លាំងអាវុធហត្ថក្រោមបង្គាប់ចេញទៅឃាត់ខ្លួនជនសង្ស័យនោះតែម្តង។
មុនពេលកើតហេតុស្រ្តីអ្នកបំរើ ឈ្មោះ ខ សណ បានចង់ពង់ក្រម៉ាចូលងូតទឹកក្នុងបន្ទប់ទឹក ស្រាប់តែបន្ទាប់មកជនសង្ស័យឈ្មោះ សារិន តុសិតា បានស្ទុះច្រានទ្វារបន្ទប់ទឹកចូលក្នុងបន្ទប់ទឹកនោះហើយចាប់សម្រាតស្រ្តីរងគ្រោះអស់ពីខ្លួន និងប៉ះពាល់កេរ្តិ៍ភេទថែមទៀត នៅពេលនោះ ស្រ្តីរងគ្រោះក៏បានស្រែកឱ្យគេជួយ ។ ឳពុកម្តាយជនសង្ស័យនៅក្នុងផ្ទះនោះដែរ ក៏បានស្ទុះទៅចាប់ជនសង្ស័យចេញពីក្នុងបន្ទប់ទឹក បង្អាក់សកម្មភាពជនសង្ស័យប៉ងចាប់រំលោភស្រ្តីរងគ្រោះ។ជនសង្ស័យត្រូវបានឳពុកម្តាយប្រាប់ឱ្យដឹងទៀតថា ប្រើប្រាស់ថ្នាំញៀននៅពេលបែកថ្នាំម្តងៗធ្លាប់ធ្វើសកម្មភាពប៉ងវាយឳពុកម្តាយ និងវាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ មិនតែប៉ុណ្ណោះ បានលួចលក់ម៉ូតូឳពុកម្តាយទិញឱ្យជិះអស់ជាច្រើនគ្រឿងមកហើយ។ឳពុកម្តាយក៏ឱ្យសមត្ថកិច្ចយកកូនប្រុសរូបនោះទៅអនុវត្តតាមផ្លូវច្បាប់ ដោយឱ្យដាក់គុកបានយូរឆ្នាំបន្តិចទើបក្នុងគ្រួសារបានសេចក្តីសុខ។ជនសង្ស័យនៅព្រឹកថ្ងៃទី៩​ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រូវបានចាប់បញ្ជូមមកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធខេត្តបន្ទាយមានជ័យដើម្បីទុកចាត់ការតាមផ្លូវច្បាប់ ៕ ពាយព្យ

Loading...