កូនប្រុស​លោក​ថាក់ស៊ីន ត្រូវបាន​យោធា​គំរាម

មេទ័ព​ជើងគោ​របស់​ថៃ លោក Udomdej Sitabutr នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ព្រមាន​ដល់​កូនប្រុស​តែ​ម្នាក់​គត់​របស់លោក​ថាក់​ស៊ីន ស៊ីន​ណា​វ៉ា​ត់​ត្រា គឺ​លោក ប៉ាថង​តេ ស៊ីន​ណា​វ៉ា់​ត់​ត្រា ថា​មិនគួរ​សរសេរ comment ញុះ​ញ៉ុ​ង​ឲ្យ​មាន​បញ្ហា នៅលើ​បណ្តាញ​សង្គម​ទេ។

កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ បន្ទាប់ពី​លោកស្រី យី​ង​ឡាក់ ត្រូវបាន​សភា​ថៃ​បញ្ឈប់​លោកស្រី​ពី​នយោបាយ​នោះ កូនប្រុស​របស់លោក​ថា​ក់​ស៊ីន​រូបនេះ បាន​សរសេរ​អក្សរ​មួយចំនួន នៅលើ​បណ្តាញ​សង្គម Intagram ជា​ភាសា​អង់គ្លេស មានន័យថា «តើ​អ្នក​ត្រៀមខ្លួន​នៅ? តើ​អ្នក​ត្រៀមខ្លួន​នៅ? ប្រជាពលរដ្ឋ​ថៃ?»

លោក មេទ័ព​ថៃ ដែលជា​អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ​ផង​ដែរនោះ បានចាត់ទុក​សារ​របស់​មហាសេដ្ឋី វ័យ៣៥ឆ្នាំ រូបនេះ​ថា បង្ក​ឲ្យ​មាន​បញ្ហា ហើយ​ចង់​សំដៅលើ​ករណី​ចោទប្រកាន់​លោកស្រី​យី​ង​ឡាក់ ស្រប​ពេលដែល​ប្រទេសជាតិ​កំពុង​ដើរ​លើផ្លូវ​សន្តិភាព​នោះ។ ប៉ុន្តែ​លោក​ថា មិនមាន​គម្រោង​កោះហៅ​នរណាម​កប​ភ្លឺ​រឿងនេះ​ទេ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *