កូនសិស្ស​រៀន​នៅ​សាលា​នេ​ត​យ៉ង់​គេច​ពី​រៀន​ចូល​ច្រៀង​ខារ៉ាអូខេ​ផ្ទះ​បើក​ខារ៉ាអូខេ​ក្បែរ​នោះ​

​ខេត្តបាត់ដំបង​៖​ សិស្សសាលា​វិទ្យាល័យ​នេ​ត​យ៉ង់​ខេត្តបាត់ដំបង​ប្រុស​ស្រី​មួយ​ចំនួន​គេ​ឃើញ​បាន​គេច​ពី​រៀន​ស្លៀកពាក់​ក្នុង​ឯកសណ្ឋាន​ជា​សិស្ស​បាន​នាំ​គ្នា​ទៅ​ចូល​ច្រៀង​ខារ៉ាអូខេ​គ្មាន​យីហោ​ដែល​គេ​បើក​អាជីវកម្ម​ក្នុងផ្ទះ​ល្វែង​យ៉ាង​ហោច​ណាស់​ផ្ទះ​៤​ល្វែង​សម្រាប់​ទាក់ទាញ​និង​ពង្វក់​សិស្ស​ចូល​មក​ច្រៀង​។​

​អាជីវកម្ម​ខា​រ៉ា​អូ​ខែ​នោះ​នៅ​ចំណុច​ជិត​វិទ្យាល័យ​ នេ​ត​យ៉ង់​តែ​ ម្តង​មាន​ ចម្ងាយ​ ជិត​២០០​ម៉ែត្រ​។​ស្ថិត​ក្នុងភូមិ​ព្រែក​ព្រះស្តេច​ សង្កាត់​ព្រែក​ព្រះស្តេច​ ក្រុង​បាត់ដំបង​។​ សកម្មភាព​នៃ​ការ​ធ្វើ​អាជីវកម្ម​បើក​កន្លែង​ច្រៀង​ខារ៉ាអូខេ​ក្បែរ​សាលារៀន​បែប​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​ប្រព្រឹត្ត​បទ​ខុសច្បាប់​រាប់​ទាំង​ល្បែង​ហ្គេ​ម​នោះ​ជាដើម​។​សកម្មភាព​ឱ្យ​មាន​ បើក​ទីតាំង​ធ្វើ​អាជីវកម្ម​ខារ៉ាអូខេ​នៅ​ចំណុច​ខាងលើ​គេ​មិនដឹង​ថា​តើ​អាជ្ញាធរ​ក្រុង​បាត់ដំបង​និង​សមត្ថកិច្ច​ទីនោះ​បាន​ជ្រាប​រឺ​យ៉ាងណា​នោះ​ទេ​។​

​បើ​តាម​ប្រ​ភ​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​ទីតាំង​ខារ៉ាអូខេ​ប្រាប់​ឱ្យ​ដឹង​ថា​៖​ជា​រៀងរាល់ថ្ងៃ​គេ​សង្កេត​ឃើញ​មានកូន​សិស្ស​ប្រុស​ស្រី​ពពាក់ពពូន​គ្នា​មក​ច្រៀង​ខា​រ៉ា​អូរ​ចាប់​ តាំងពី​ពេល​ព្រឹក​រហូត​ដល់​ល្ងាច​នៅ​ចំ​ពេល​ម៉ោង​សិក្សា​ក៏​មាន​និង​ក្រៅ​ម៉ោង​សិក្សា​ក៏​មាន​ផង​ ដែរ​។​សកម្មភាព​របស់​សិស្ស​ទាំងនោះ​មក​ច្រៀង​ខារ៉ាអូខេ​គេ​ឃើញ​អ្នកខ្លះ​ស្ពាយ​កា​តាប​កាបូប​ជិះ​ម៉ូតូ​និង​អ្នកខ្លះ​ទៀត​ដើរ​ដោយ​ទំ​ង​ជា​ពួក​គេ​គេច​ពីសា​លាមក​ចូល​ច្រៀង​យ៉ាង​សប្បាយ​រី​រាយ​នៅ​ទីនោះ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​៖​ពួក​គាត់​មានការ​អាណិតអាសូរ​ឳ​ពុក​ម្តាយ​ក្មេង​ទាំងនោះ​ណាស់​មិនដឹង​ថា​កូនចៅ​អ្នក​ណាខ្លះ​នោះ​ទេ​ដោយ​ឳ​ពុក​ម្តាយ​ខំប្រឹង​ឱ្យ​លុយកាក់​កូន​សង្ឃឹមថា​ចេញពីផ្ទះ​កូន​មក​រៀន​បែរជា​នាំ​គ្នា​គេច​ពីសា​លាមក​ចូល​ច្រៀង​ខារ៉ាអូខេ​ទៅ​វិញ​។​សកម្មភាព​បែប​នេះ​បើសិន​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិ​មាន​វិធានការ​ទប់ស្កាត់​នោះ​ទេ​ គឺ​គេ​មើលឃើញ​ថា​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​រៀនសូត្រ​របស់​សិស្ស​។​មិនតែប៉ុណ្ណោះ​ក៏​មានការ​ព្រួយ​បារ​ម្ម​ខ្លាំង​ថា​យុវជន​គេ​ចាត់ទុកជា​ទំពាំង​ស្នង​ប្ញ​ស្សី​សម្រាប់​ប្រទេស​ជាតិ​បើ​ត្រពាំង​ស្នង​ប្ញ​ស្សី​នាំ​គ្នា​គេច​ពីសា​លាមក​ប្រព្រឹត្ត​អំពើ​ពា​លា​អាវ៉ាសែ​បែប​នេះ​តើ​ទំពាំង​អាច​ធំធាត់​សម្រាប់​ឱ្យ​ប្ញ​ស្សី​លូតលាស់​បាន​ល្អ​រឺទេ​ហើយ​សង្គម​ប្រឈម​និង​បញ្ហា​អ្វីខ្លះ​នៅ​ពេល​ខាង​មុខ​។​

​ជុំវិញ​បញ្ហា​នេះ​នៅ​រសៀល​ថ្ងៃ​ទី​០៨​ខែមករា​ អ្នក​យក​ព័ត៌មាន​យើង​បាន​ទំនាក់ទំនង​ តាម​ទូរស័ព្ទ​ឱ្យ​លោក​ យឹ​ម​ វិចិត្រ​ អធិការ​នគរបាល​ក្រុង​បាត់ដំបង​ឱ្យ​ជួយ​បំភ្លឺ​ នៅ​ពេល​នោះ​ លោក​បាន​ ឆ្លើយ​តប​វិញ​ទាំង​សំដី​គំ​ រោះ​គំរើយ​ថាបើ​ចង់​ សួរនាំ​សូម​ទៅ​សួរ​នៅ​កន្លែង​លោក​ ដោយ​លោក​មិន​និយាយ​ តាម​ទូរស័ព្ទ​ នោះ​ទេ​ជាប់រ​វាល់​ធ្វើការ​ហើយ​ក៏​បិទ​ទូរស័ព្ទ​។​

​ពាក់ព័ន្ធ​និង​ការ​បើក​អាជីវកម្ម​ខារ៉ាអូខេ​នៅ​ក្បែរ​សាលា​នេ​ត​យ៉ង​នេះ​តែ​ ត្រូវ​បាន​ ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ចំណុច​ខាងលើ​ប្រាប់​ឱ្យ​ដឹង​ថា​សកម្មភាព​ធ្វើ​អាជីវកម្ម​បើក​ខារ៉ាអូខេ​ ប​ង្វ​ក់​សិស្ស​គេច​ពីសា​លា​ប៉ុណ្ណោះ​ទេ​អាជីវកម្ម​នេះ​ក៏​បង្ក​ឱ្យ​ប៉ះពាល់​រំខាន​ពី​សម្លេង​កងរំពង​ ដល់​អ្នក​ជិតខាង​ទៀត​ផង​។​
​បើ​តាម​ប្រ​ភ​ព័ត៌មាន​ឱ្យ​ដឹង​ថា​៖​នៅ​រសៀល​ថ្ងៃនេះ​គេ​ឃើញ​មាន​សមត្ថកិច្ច​បាន​ចុះ​ទៅ​ មាន​វិធានការ​ទៅ​លើ​ទី​ទីតាំង​បើក​អាជីវកម្ម​ខារ៉ាអូខេ​នៅ​ក្បែរ​សាលា​វិទ្យាល័យ​នេ​ត​យ៉ង​នោះ​ហើយ​៕

IMG_7993

IMG_7992

IMG_7987

Loading...

Leave a Reply

Your email address will not be published. Required fields are marked *