កូនស្រីអតីតប្រធានាធិបតីឥណ្ឌូនេស៊ី៖ ការផ្តល់ពាន​ប្រឆាំងចក្រពតិ្តនិយមឲ្យលោក គីម ជុងអ៊ុន មិនមែនជារឿងលេងសើច  

កូនស្រី​របស់​អតីត​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក Sukarno លោកស្រី Rachmawati Soekarnoputri បាន​អះអាងថា​ការផ្តល់​ពាន​ប្រឆាំង​របប​ចក្រពត្តិនិយម​ទៅ​ឲ្យ​លោក គីម ជុង​អ៊ុន​មិនមែន ជា​រឿង​លេងសើច និង ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​មជ្ឈមណ្ឌល Sukarnoនោះទេ។ នេះ​បើ​យោងតាម សារពត៌មាន Jakarta Globe។

កាលពី​ខែកក្កដា​កន្លងទៅនេះ លោកស្រី Rachmawati Soekarnoputri ដែលជា​កូនស្រី​របស់លោក ស៊ូ​កា​ណូ បានប្រកាស​ប្រគល់​ពាន​ទៅកាន់​មេដឹកនាំ​កំពូល​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន។ ពាន នោះ​គឺជា​ពាន​នៃ​មេដឹកនាំ​ដ៏​អស្ចារ្យ ក្នុងការ​ប្រឆាំង​ទៅនឹង​របប​ចក្រពត្តិនិយម និង អាណានិគមនិយម ។

ពានរ​ងា្វ​ន់​ស៊ូ​កា​ណូ (Sukarno Prize) ជាគោលការណ៍ គឺជា​ពាន​នៃ​ការទទួលស្គាល់​ការកសាង​សន្តិភាព និង​ការ​អភិ​វ​ឌ្ឈ​ន៍ ពិភពលោក​របស់​មេ​ដឹកកំពូល។ ពាន​នេះ ធ្លាប់​ប្រគល់​ឲ្យ​មេ​ដឹក​មួយចំនួន​របស់​អាស៊ី​រួមមាន មេដឹកនាំ​បក្សប្រឆាំង​មី​យ៉ាន់​ម៉ា​លោកស្រី អង់​សាន ស៊ូ​ជី និង លោក មហា​ត្មៈ គ​ន្ធី(វីរៈបុរស​ឥណ្ឌា) និង លោក គីម អ៊ី​ល​ស៊ុ​ង(ជីតា​របស់​គីម​ជុង​អ៊ុន) ។

ពាក់ព័ន្ធ​ការផ្តល់​ពាន​នេះ លោកស្រី Rachmawati Soekarnoputri បានទទួល​រង​នូវ​ការរិះគន់​ជាច្រើន ទាំង​ក្របខណ្ឌ​ជាតិ និង អន្តរជាតិ។ ក្នុងនោះ លោកស្រី ត្រូវបាន​គេ​ចោទប្រកាន់ថា មាន​ចេតនា​ដើម្បី ធ្វើ​ឲ្យ​មជ្ឈមណ្ឌល​Sukarnoទទួល​ភាពល្បីល្បាញ និង ទទួល​ការចាប់អារម្មណ៍​ប៉ុណ្ណោះឯង ។

​ជាមួយ​ការចោទប្រកាន់​នេះ លោកស្រី Rachmawati Soekarnoputri បានចេញ​មុខការ​ពារ និង បកស្រាយ​លើ​ការផ្តល់​ពាន​របស់​លោកស្រី។ ជាមួយគ្នានេះ លោកស្រី​បាន​អះអាងថា​ការផ្តល់ ពាន​ដែល​ធ្វើឡើង​នៅ​ខែកញ្ញា​ខាងមុខនេះ គឺ​មិនមែនជា​រឿង​លេងសើច​នោះទេ។ លោកស្រី​បន្ថែម ទៀតថា គ្មាន​ការបំពាន​សិទ្ធិមនុស្ស​ក្រោម​របប​គ្រប់គ្រង​ក្រុង​ព្យុងយ៉ាង​នោះទេ។ ហើយ ការ​ចោទ ប្រកាន់​លើ​កូរ៉េខាងជើង គឺ​គ្រាន់តែ​ជាការ​ឃោសនា​អកុសល​របស់​ក្រុម​លោកខាងលិច​ ។

​កូរ៉េខាងជើង បាន​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ឯករាជ្យ មិន​ស្ថិតក្រោម​ការគ្រប់គ្រង ប្រទេស​ណាក៏ដោយ បើ​យើង​ក្រឡេកមើល​ការកសាង​សន្តិភាព​សម្រាប់​ពិភពលោក​វិញ​នោះ លោក គីម ជុង​អ៊ុន​មិនបាន​ធ្វើ​នោះទេ។ ផ្ទុយទៅវិញ សម្មភាព​របស់លោក​គីម​ជុង​អ៊ុន​ក្នុង​ការបន្ត​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែ និង ផលិត​អាវុធ​ប្រល័យ​លោក គឺ​កំពុងតែ​គំរាមកំហែង​ដល់ សន្តិសុខ និង សន្តិភាព​របស់​ពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃ ៕

wwqw

Loading...

Leave a Reply

Your email address will not be published. Required fields are marked *