កូនៗទាំង៥នាក់របស់សម្តេចតេជោបានរួមគ្នាបរិច្ចាគថវិកាមួយគ្រួសារ៥ម៉ឺនដុល្លារសម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩

ភ្នំពេញ ៖ កូនប្រុស កូនស្រីទាំង៥នាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីបានចូលរួមបរិច្ចាគថវិកា ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកក្នុងមួយគ្រួសារដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ស្របតាមការប្រកាសនៅលើផេកផ្លូវការរបស់សម្តេចតេជោកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០។

កូនៗទាំង៥នាក់របស់សម្តេចតេជោដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនមាន៖
១-លោក ហ៊ុន ម៉ាណែត និងលោកស្រី ១ម៉ឺនដុល្លារ
២-លោកស្រី ហ៊ុន ម៉ាណា និងលោក ឌី វិជ្ជា ១ម៉ឺនដុល្លារ
៣-លោក ហ៊ុន ម៉ានិត និងលោកស្រី ១ម៉ឺនដុល្លារ
៤-លោក ហ៊ុន ម៉ានី និងលោកស្រី ១ម៉ឺនដុល្លារ
៥-លោកស្រី ហ៊ុន ម៉ាលី និងលោក សុខ ពុទ្ធិវុធ ១ម៉ឺនដុល្លារ

សូមជម្រាបជូនថា ក្រោយពីទទួលដំណឹងល្អពីសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបញ្ជាក់នៅលើផេកផ្លូវការរបស់សម្តេចកាលពីល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ថា សម្តេចបានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់បញ្ជាទិញវ៉ាក់សាំង កូវីដ-១៩ចំនួន១លានដូសក្នុងដំណាក់កាលដំបូង។

ការបញ្ជាទិញនេះគឺដើម្បីចាក់ជូនអ្នកធ្វើការនៅកន្លែងមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ ដែលវ៉ាក់សាំង១លានដូសនោះចាក់បានតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ ព្រោះម្នាក់ត្រូវចាក់២ដង ក្នុងពេលដែលយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង។ ក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំងនេះ។

សម្តេចតេជោបានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី និងពហុភាគីដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជនយើង។ ក្នុងនោះផងដែរគេសង្កេតឃើញមានលោកឧកញ៉ា អ្នកឧកញ៉ា និងសប្បុរសជនជាច្រើនបានជួយឧបត្ថម្ភជាបន្តបន្ទាប់ជាមួយរដ្ឋាភិបាលសម្រាប់ទិញវ៉ាក់សាំងមកចាក់ជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ ៕

Loading...