កូន​ខ្មែរ​រស់នៅ​សហរដ្ឋ​អា​មេ​រិច​នាំ​ក្រុម​គ្រូពេទ្យ​អា​មេ​រិច​សរុប​ជាង​៩០​នាក់​មក​ព្យាបាល​ជម្ងឺ​ ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ​៥​ថ្ងៃ​

​ខេត្តបន្ទាយមានជ័យ​៖​ កូន​ខ្មែរ​រស់នៅ​សហរដ្ឋ​អា​មេ​រិច​មាន​តួនាទី​ នៅ​ក្នុង​គណៈកម្មាធិការ​នាយក​នៃ​កាកបាទក្រហម​អា​មេ​រិច​ នៅ​ក្នុង​តំបន់​ឡុ​ង​ប៊ិ​ច​ មាន​ទឹកចិត្ត​សប្បុរសធម៌​ បាន​នាំ​យក​ក្រុម​គ្រូពេទ្យ​ ជំនាញ​សរុប​ជាង​៩០​នាក់​ក្នុង​នោះ​មាន​វេជ្ជ​ម​ណ្ឌិ​ត​ចំនួន​ជាង​២០​នាក់​ផង​ដែរ​។​ ដើម្បី​អញ្ជើញ​ មក​ព្យាបាល​ជម្ងឺ​ទូទៅ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​ ដែល​មាន​រយៈពេល​ ៥​ថ្ងៃ​ធ្វើ​ឡើង​នៅ​មន្ទីរ​បង្អែក​ក្រុង​សិរី​សោភ័ណ​។​ ការ​ព្យាបាល​ជម្ងឺ​ក្រុម​គ្រូពេទ្យ​អា​មេ​រិច​ក៏​បាន​ នាំ​យក​ថ្នាំពេទ្យ​ជាង​៣​តោន​ដើម្បី​ទុក​សម្រាប់​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ​។​

​ក្នុង​ឱកាស​នៃ​ការ​អញ្ជើញ​បំពេញ​កិច្ច​ការងារ​មនុស្សធម៌​របស់​ក្រុម​គ្រូពេទ្យ​សហរដ្ឋ​អា​ មេ​រិច​មានឈ្មោះ​ថា​ បេស​កម្ម​អង្គរ​ នៅ​ក្នុង​ទឹកដី​ខេត្តបន្ទាយមានជ័យ​នោះ​។​ កាលពី​ព្រឹក​ថ្ងៃ​ទី​ ២​ខែ​ ខែមករា​ ឆ្នាំ​២០១៥​ មាន​រៀបចំ​ពិធី​ស្វាគមន៍​ពី​សំណាក់​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ក្រោម​ វត្តមាន​ លោក​ ចុង​ ផែត​ ដែល​ជា​អភិបាលរង​ខេត្ត​។​ លោក​ចុង​ផែត​ក៏​បាន​ថ្លែង​អំណ​គុណ​យ៉ាង​ ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​លោក​ វង្ស​ ដែន​នី​ ដែល​ជា​អនិកជន​ខ្មែរ​រស់នៅ​សហរដ្ឋ​អា​មេ​រិច​ មាន​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​បាន​អញ្ជើញ​គ្រូពេទ្យ​អា​មេ​រិច​មក​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ បន្ទាយ​មាន​ជ័យ​ដោយ​ឥត​គិ​ថ្លៃ​នៅ​ពេល​នេះ​គឺ​ បង្ហាញ​ឱ្យ​ឃើញ​ពី​សកម្មភាព​ដ៏​មនុស្សធម៌​ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ខ្វះ​ថវិកា​ទៅ​រក​សេវា​ព្យ​បាល​ជម្ងឺ​នៅ​មន្ទីរពេទ្យ​។​

​លោក​វង្ស​ ដែន​នី​ ដែល​ជា​អនិកជន​ខ្មែរ​រស់នៅ​សហរដ្ឋ​អា​មេ​រិច​ក្នុង​ទីក្រុង​ឡុ​ង​ប៊ិ​ច​ បានឱ្យ​ដឹង​ថា​ កម្មវិធី​បេស​កម្ម​អង្គរ​របស់​ក្រុម​គ្រូពេទ្យ​សហរ​ដ្ខ​អា​មេ​រិច​កន្លង​មក​បាន​មក​ប្រទេស​កម្ពុជា​ ដើម្បី​មក​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៣​ខេត្ត​មក​ហើយ​ ហើយ​ខេត្ត​បន្ទាយ​ មា​ជ័យ​ជា​ខេត្ត​ទី​៤​សម្រាប់​ក្រុមការងារ​គ្រូពេទ្យ​អា​មេ​រិច​ចុះ​មក​ដល់ទី​នេះ​។​ ជម្ងឺ​ដែល​ត្រូវ​ ព្យាបាល​រួម​មាន​ជម្ងឺ​ទូទៅ​ ជម្ងឺ​កុមារ​ មាត់​ធ្មេញ​ ពិនិត្យ​វះកាត់​ភ្នែក​ រោគ​ស្ត្រី​ និង​ផ្តល់​ជូន​ ការ​បំពាក់​ដៃ​សុ​ប្ប​និមិត្ត​ដល់​អ្នក​ពិការ​ដៃ​ផង​ដែរ​។​មិនតែប៉ុណ្ណោះ​បាន​ផ្តល់​ជូន​វ៉ែនតា​ជិត​៤​ពាន់​ សម្រាប់​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ពាក់​សម្រាប់​ជំនួយ​ភ្នែក​។​

​បេស​កម្ម​អង្គរ​របស់​ក្រុម​គ្រូពេទ្យ​អា​មេ​រិច​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ​មិន​ត្រឹម​ តែ​មក​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​ឥត​គិតថ្លៃ​ប៉ុណ្ណោះ​ទេ​។​ ថែម​ទាំង​នាំ​យក​ឧបករណ៍​សម្ភារៈ​វេជ្ជសាស្ត្រ​តម្លៃ​ជាង​៦​ពាន់​ដុល្លារ​ប្រគល់​ជូន​មន្ទីរពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ​ផង​នោះ​ទៀត​។​ ក្នុង​នោះ​ប្រជាពលរដ្ឋ​ដែល​មក​ព្យា​ល​ជម្ងឺ​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ​ កាលពី​ព្រឹក​មិ​ញ​នេះ​ គឺ​មាន​ចំនួន​ជាង​១​ពាន់​នាក់​ផង​ដែរ​៕

bmc usa doctor (1)

bmc usa doctor (3)
​ ​
​ ​
​ ​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *