កូន​ឧកញ៉ា ឃុន សៀ បើករថយន្ត​បុក​រថយន្ត​ហាយ​ឡិន​ឌ័​រ​ប៉ើង​សង្កត់​រថយន្ត​បា​ឡែ​ន​២​គ្រឿង​ នៅក្បែរវត្តភ្នំ

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​កូន​របស់​ឧកញ៉ា ឃុន សៀ កាលពី​វេលា​ម៉ោង​ប្រមាណ​១​រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៧ មករា នេះ បាន​បើករថយន្ត​ស្ព័​រ​ទំនើប ពណ៌​ស​មួយគ្រឿង​ក្នុង​លឿន​យ៉ាង​លឿន​ទៅបុក​គាស់​រថយន្ត​ហាយ​ឡិន​ឌ័​រ​មួយគ្រឿង​ដែល​គេ​ទុក​នៅខាងមុខ​ហាង​ម៉ាស្សា​មួយ ធ្វើ​ឲ្យ​ក្រឡាប់​ទៅ​សង្កត់​រថយន្ត​បា​ឡែ​ន​២​គ្រឿង​ទៀត បណ្តាល​ឲ្យ​ខូចខាត​យ៉ាង​ទម្ងន់​នៅត្រង់ចំណុច​រង្វង់​វត្តភ្នំ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ តែ​សំណាងល្អ​មិន​បណ្តាល​ឲ្យ​មាន​អ្នកណាម្នាក់​រងរបួស ឬ​ស្លាប់​នោះឡើយ។​

​បើ​យោងតាម​របាយការណ៍រ​បស់​សមត្ថកិច្ច​ថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ស្ព័​រ មែ​សឺ​ដេ​ស ពណ៌​ស​មួយគ្រឿង​អត់​មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់ និង​អ្នករួមដំណើរ​ម្នាក់ទៀត បាន​បើកបរ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​លេខ​៩៤ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ដែលជា​ផ្លូវ​កោង (​រង្វង់​មូល​វត្តភ្នំ​) រថយន្ត​មែ​សឺ​ដេ​ស​នោះ​បួង​ច​ង្កូ​ច​មិនទាន់​ក៏​ជ្រុល​ទៅបុក​គាស់​ចូល​រថយន្ត​ហាយ​ឡិន​ឌ័​រ ពណ៌​ទឹកប្រាក់ មួយគ្រឿង​អត់​ស្លាក​លេខ ដែល​ឈប់​ចត​លើផ្លូវ​មុខ​ហាង​ម៉ាស្សា​វត្តភ្នំ ចំ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​ហាយ​ឡិន​ឌ័​រ ប៉ើង​ខ្ទាត​ទៅ​ប៉ះ​រថយន្ត​កាមរី​បា​ឡែ​ន ពណ៌​ទឹកប្រាក់​២​គ្រឿង​ទៀត​ដែល​ឈប់​ចត នៅក្បែរ​នោះដែរ បណ្តាល​ឲ្យ​រថយន្ត​កាមរី​បា​ឡែ​ន​ទាំង​២​គ្រឿង​នោះ​រង​ការខូចខាត​យ៉ាងដំណំ ចំណែក​រថយន្ត​ហាយ​ឡិន​ឌ័​រ បាន​ក្រឡាប់​មក​សង្កត់ពីលើរ​ថ​យន្ត​ស្ព័​រ មែ​សឺ​ដេ​ស​បង្កហេតុ​នោះ​វិញ បណ្តាល​ឲ្យ​រង​ការ​ខូច​ស្ទើរ​ទាំងស្រុង៕​

CH-00746

CH-00745

​ឈ្មួញ​មាន​អំណាច​ ចោះ​កាត់​ផ្លូវជាតិ​លេខ​២​ ដើម្បី​បង្កប់​ទុយោ​បូម​ខ្សាច់​ ជា​ច្រើន​កន្លែង​យ៉ាង​គឃ្លើន​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *