កូរ៉េខាងជើងបាញ់ផ្លោងមីស៊ីលពីរគ្រាប់ទៅកាន់សមុទ្រជប៉ុន

ជាថ្មីម្ដងទៀតកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល២គ្រាប់នៅថ្ងៃព្រហស្បតិ៍នេះចូលទៅកាន់សមុទ្រជប៉ុន ។ វាជាលើកទី២ហើយដែលកូរ៉េខាងជើងបាញ់មីស៊ីលចាប់តាំងពីលោកចូបាយឌិនឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក ។

អគ្គសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូងបានបញ្ជាក់ថាកូរ៉េខាងជើងបានផ្លោងមីសីុលពីរគ្រាប់ប៉ុន្តែមិនស្គាល់អត្តសញ្ញាណនោះទេចូលទៅកាន់សមុទ្រជប៉ុន ។

ប្រភពព័ត៌មានរ៉យទ័របានផ្សាយថានាយករដ្ឋមន្ត្រីជប៉ុនបានហៅសកម្មភាពរបស់កូរ៉េខាងជើងនៅពេលនេះថាជាការគំរាមកំហែងដល់សន្តិសុខនិងស្ថេរភាពនៅក្នុងតំបន់ ។

ប្រភពព័ត៌មានbbcបានផ្សាយថាការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងកើតឡើងខណៈដែលរដ្ឋបាលរបស់លោកប្រធានាធិបតីចូបាយឌិនប៉ុនប៉ងទំនាក់ទំនងទៅកាន់ទីក្រុងព្យុងយ៉ាង ។

រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនគឺកំពុងផ្ដោតអារម្មណ៍ត្រួតពិនិត្យឡើងវិញគោលនយោបាយរបស់កូរ៉េខាងជើង ។

កូរ៉េខាងជើងទទួលរងទណ្ឌកម្មពីសហរដ្ឋអាមេរិកនិងអង្គការសហប្រជាជាតិរាប់សិបឆ្នាំមកហើយក្នុងគោលបំណងរារាំងមហិច្ឆតាអាវុធនុយក្លេអ៊ែរគ្មានដែនកំណត់របស់ប្រទេសកុម្មុយនិស្តមួយនេះ ។ ប៉ុន្តែទណ្ឌកម្មទាំងនោះមិនបានធ្វើឲ្យកូរ៉េខាងជើងបរាជ័យនោះទេ ។

ជំនួបកំពូលបានកើតឡើង៣លើករវាងមេដឹកនាំកូរ៉េខាងជើងលោកគឹមជុងអ៊ុនជាមួយនឹងអតីតប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំចរចាអំពីការរំសាយអាវុធនុយក្លេអ៊ែរនិងការបន្ធូរបន្ថយទណ្ឌកម្មទៅលើរបបទីក្រុងព្យុងយ៉ាង ។ ប៉ុន្តែភូមិទទួលបានលទ្ធផលជាដុំកំភួននោះឡើយហើយបន្តងជាប់គាំងរហូតដល់សព្វថ្ងៃ ។

គួរបញ្ជាក់ថាកាលពីថ្ងៃអាទិត្យកូរ៉េខាងជើងបានបាញ់មីស៊ីល២គ្រាប់ចូលទៅកាន់សមុទ្រលឿងហើយដែលអ្នកជំនាញសហរដ្ឋអាមេរិកលើកឡើងថាគ្រាន់តែជាប្រភេទអាវុធមីស៊ីលធម្មតាប៉ុណ្ណោះ៕

Loading...