ប្រព័ន្ធមីស៊ីលរបស់កូរ៉េខាងជើង

កូរ៉េខាងជើងបាញ់មីស៊ីល៣គ្រាប់ ឆ្លើយតបផែនការដាក់ពង្រាយមីស៊ីលអាមេរិកនៅកូរ៉េខាងត្បូង

ប្រភពព័ត៌មានពីយោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់មីស៊ីលប្រភេទ ballistic រហូតដល់៣គ្រាប់កាលពីថ្ងៃទី១៩​ ខែកក្កដា ឆ្នាំ២០១៦ ដែលមិនទាន់បានរយៈពេល១សប្តាហ៍ផងអំពីការចេញសេចក្តីគំរាមកំហែងថា នឹងឆ្លើយតបចំពោះផែនការដាក់ពង្រាយប្រព័ន្ធមីស៊ីលការពាររបស់អាមេរិក​នៅលើទឹកដីកូរ៉េខាងត្បូង ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់នាយសេនាធិការរួម JSC បានបញ្ជាក់ថា មីស៊ីលទាំង៣គ្រាប់​ត្រូវបានកូរ៉េខាងជើងបាញ់ចេញពីភាគខាងលិចទីក្រុង Hwangjew ដែលហោះហើរក្នុងរយៈចម្ងាយពី៥០០គីឡូម៉ែត្រទៅ៦០០គីឡូម៉ែត្រ ឆ្ពោះទៅកាន់សមុទ្រជប៉ុន ។

ប្រភពបន្តថា មីស៊ីលដែលបាញ់ចេញហោះហើរបានរយៈចម្ងាយខាងលើនេះ ជាប្រភេទមីស៊ីល SCUD ។ មីស៊ីលនេះអាចបាញ់ទៅដល់ទឹកដីកូរ៉េខាងត្បូង ។ JSC បណ្ជាក់ថា កម្លាំងយោធាកូរ៉េខាងត្បូងបាននិងកំពុងតាមដាន ឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ចំពោះសកម្មភាពរបស់កួរ៉េខាងជើង ។

ស្ថានការណ៍តានតឹងនៅឧបទ្វីបកូរ៉េ​ហាក់ដូចគ្មានភាពថមថយសោះឡើយ ជាពិសេស​ក្រោយពេលកូរ៉េខាងជើងបាញ់សាកល្បងអាវុធបរមាណូលើកទី៤កាលពីខែមករា ឆ្នាំ២០១៦ ហើយពេលបន្តបន្ទាប់ក្រោយមកទៀតនោះ កូរ៉េខាងជើងតែងតែបាញ់សាកល្បងមីស៊ីលគ្រប់ប្រភេទ ដែលធ្វើឲ្យអ្នកវិភាគ​មើលឃើញថា កូរ៉េខាងជើងកំពុងតែអភិវឌ្ឍន៍ឆ្ពោះទៅរកសក្កានុពលវាយប្រហារទៅដល់ទឹកដីអាមេរិក ។

កូរ៉េខាងជើង​កាលពីសប្តាហ៍មុននេះបានគំរាមកំហែងថា នឹងចាត់វិធានការដ៏មានប្រសិទ្ធឆ្លើយតបដោយមិនប្រាប់ជាមុនឲ្យដឹងនោះឡើយ បន្ទាប់ពី​ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលបានប្រកាសថា ពួកគេបានដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារប្រឆាំងទៅនឹងសកម្មភាពឌឺដងរបស់ទីក្រុងព្យុងយ៉ាង ។

ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន កាលពីដើមខែកក្កដា បានប្រកាសថា ពួកគេបានសម្រេចព្រមព្រៀងដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារ THAAD នៅលើ​ទឹកដីកូរ៉េខាងត្បូង បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងអាវុធបរមាណូកាលពីពេលថ្មីៗកន្លងមកនេះ ៕ សុរ្ម័ន

ប្រព័ន្ធមីស៊ីលរបស់កូរ៉េខាងជើង
ប្រព័ន្ធមីស៊ីលរបស់កូរ៉េខាងជើង
Loading...

Leave a Reply

Your email address will not be published. Required fields are marked *