កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលទៀតហើយ អាមេរិកស្នើឲ្យបញ្ចៀសសកម្មភាពបង្ករឿង

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលមួយគ្រាប់ចូលទៅកាន់សមុទ្រ ទាំងព្រឹកព្រលឹមតែម្តង ហើយសកម្មភាពបាញ់សាកល្បងមីស៊ីលនេះ ជាលើកដំបូងហើយ ក្រោយប្រធានាធិបតីអាមេរិកថ្មី លោកដូណាល់ ត្រាំឡើងកាន់តំណែង ។ ទីក្រុងវ៉ាស៊ីនតោនបានស្នើឲ្យបញ្ចៀសកម្មភាពបង្កស្ថានការណ៍តានតឹង ។

ប្រភពព័ត៌មានពីយោធាកូរ៉េខាងត្បូងបានថ្លែងថា ការបាញ់សាកល្បីមីស៊ីលកូរ៉េខាងជើង ទំនងជាមីស៊ីល Musudan ប្រភេទរយៈចម្ងាយមធ្យម ដែលបានធ្លាក់នៅសមុទ្រជប៉ុន មិនមែនជាប្រភេទមីស៊ីលឆ្លងទ្វីប ICBM ដែលកូរ៉េខាងជើងនិយាយថា នឹងសាកល្បងនៅពេលណាមួយនោះ ៕

Loading...