កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលរយៈចម្ងាយមធ្យម២គ្រាប់

ប្រភពព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានផ្សព្វផ្សាយថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយមធ្យម ប្រភេទ Musudan តជាប់គ្នាយ៉ាងឆាប់រហ័សកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយមធ្យមថ្មី២គ្រាប់ទៀត ដែលមានកម្លាំងខ្លាំង​កាលពីថ្ងៃទី២២ ខែមិថុនា ហើយដែលមួយគ្រាប់ទំនងជាបរាជ័យ​នៅក្នុងការបាញ់សាកល្បងនោះ ។

ប្រភពបញ្ជាក់ថា ការបាញ់សាកល្បងគ្រាប់ទី១នៅវេលាមុនម៉ោង៦ព្រឹក ម៉ោងនៅក្នុងតំបន់ ហើយទំនងជាមិនទទួលបានជោគជ័យ ។ ប៉ុន្តែទោះបីយ៉ាងណា ក្រសួងការពារជាតិកូរ៉េខាងត្បូងមិនហ៊ានអះអាងថា គ្រាប់មីស៊ីលទី២ ដែលបាញ់សាកល្បងក្រោយគ្រាប់ទី១ តែ២ម៉ោង ចេញពីទីតាំងដូចគ្នាស្ថិតនៅឈូងសមុទ្រភាគខាងកើតនោះ ទទួលបានជោគជ័យដែរឬយ៉ាងណានោះឡើយ ។

មីស៊ីលប្រភេទនេះ​ត្រូវគេជឿថា ជាប្រព័ន្ធមីស៊ីលទំនើប មានអនុភាពខ្ពស់ រយៈចម្ងាយមធ្យម ។ មីស៊ីល Musudan មានសមត្ថភាពហោះទៅដល់បន្ទាយ Guam របស់កងទ័ពអាមេរិកផងដែរ ។

នៅក្នុងឆ្នាំ២០១៦នេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលដែលមិនទទួលបានជោគជ័យនោះ៤លើករួចមកហើយ ។ កូរ៉េខាងជើងបានបន្តចម្រាញ់សារធាតុអាវុធបរមាណូ និងអាវុធទំនើបៗផ្សេងៗដើម្បីប្រឆាំងជាមួយអាមេរិក ។

អង្គការសហប្រជាជាតិបានហាមឃាត់កូរ៉េខាងជើងអំពីការផលិតមីស៊ីលប្រភេទ ប៉ាស្ទិក ហើយនៅក្រោយការបាញ់មីស៊ីលសាកល្បង៤ម៉ោងកាលពីថ្ងៃពុធនេះរបស់កូរ៉េខាងជើង មន្ទីរបង់តាហ្គោន បានព្រមានទីក្រុងព្យុងយ៉ាងថា​ខ្លួននឹងប្រឆាំងចំពោះការបាញ់សាកល្បងមីស៊ីលណាមួយនោះ ។

ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅក្នុងសេចក្តីថ្លែងការណ៍បានសរសេរថា រាល់ការសាកល្បងមីស៊ីលបែបនេះ ជាការបង្ហាញយ៉ាងច្បាស់ពីការរំលោភលើច្បាប់របស់អង្គការសហប្រជាជាតិ ខណៈដែលនាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេ ថ្លែងថា ខ្លួនអស់ការអត់ធ្មត់ ។

កាំជ្រួចមីស៊ីល Musudan ត្រូវគេប៉ាន់ប្រមាណថា ហោះហើរបានក្នុងរយៈចម្ងាយ២៥០០គីឡូម៉ែត្រ ដល់៤០០០គីឡូម៉ែត្រ ។ កាំជ្រួចមីស៊ីលកូរ៉េខាងជើងរយៈចម្ងាយខ្លីនោះបាញ់ទៅដល់ទឹកដីជប៉ុន និងកូរ៉េខាងត្បូង ខណៈដែលមីស៊ីលរយៈចម្ងាយឆ្ងាយជាងនេះ គឺបាញ់ដល់បន្ទាយទាហានអាមេរិក Guam នោះតែម្តង ៕

north-korean-missiles

Loading...

Leave a Reply

Your email address will not be published. Required fields are marked *