កូរ៉េខាងជើងប្រកាសការផ្អាកសាកល្បងនុយក្លេអ៊ែរនិងមីស៊ីល

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្រកាសថា ប្រទេសកូរ៉េខាងជើងនឹងផ្អាកការធ្វើតេស្តនុយក្លេអ៊ែ និងមីស៊ីល និងបិទកន្លែងសាកល្បងនុយក្លេអ៊ែរនៅតំបន់ភាគខាងជើង ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េបានផ្សាយថា ចាប់ពីថ្ងៃទី 21 ខែមេសា កូរ៉េខាងជើងនឹងបញ្ឈប់ការធ្វើតេស្តនុយក្លេអ៊ែរ និងបាញ់មីស៊ីលឆ្លងទ្វីបអន្តរទ្វីប ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “កូរ៉េខាងជើងនឹងបិទកន្លែងសាកល្បងនុយក្លេអ៊ែរមួយកន្លែងនៅភាគខាងជើងនៃប្រទេសនេះ ដើម្បីបញ្ជាក់ការសន្យាផ្អាកការសាកល្បងនុយក្លេអ៊ែរ” ។

យោងតាមសារព័ត៌មាន ​​KCNA ផ្សាយថា សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងនៅឯកិច្ចប្រជុំពេញអង្គមួយរបស់គណៈកម្មាធិការកណ្តាលនៃគណបក្សពលករកូរ៉េដែលកំពុងកាន់អំណាច (WPK) កាលពីថ្ងៃសុក្រ ៕ សុមេធ

 

Loading...