កូរ៉េខាងជើង និងខាងត្បូងយល់ព្រមចរចាស្តីពីបញ្ហាយោធា និងការជួបជុំគ្រួសារដែលបែកបាក់ដោយសង្គ្រាម

សេចក្តីថ្លែងការណ៍រួមមួយបានឲ្យដឹងថា កូរ៉េទាំងពីរបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំកំពូលមួយ កាលពីថ្ងៃសុក្រទី១ ខែមិថុនា ដើម្បីចរចានៅចុងខែឧសភានេះ ស្តីអំពីបញ្ហាយោធា និងការជួបជុំគ្រួសារដែលបំបែកដោយសាសង្គ្រាមកូរ៉េ ។

ការចរចាយោធានឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា នៅភាគខាងជើងនៃភូមិព្រំប្រទល់ Panmunjom នៅតំបន់គ្មានយោធា ដែលបានបំបែកប្រទេសកូរ៉េទាំងពីរ ។

សេចក្ដីថ្លែងការណ៍បានឲ្យដឹងថា ការពិភាក្សាអំពីជំនួបគ្រួសារបំបែកដោយសង្រ្គាមឆ្នាំ១៩៥០ដល់ឆ្នាំ១៩៥៣ ហើយបានបញ្ចប់ទៅវិញដោយកិច្ចព្រមព្រៀងឈប់បាញ់ មិនមែនជាសន្ធិសញ្ញាសន្តិភាពនោះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅរមណីយដ្ឋាន Mount Kumgang ភាគខាងជើងនៃព្រំដែនកូរ៉េ ៕

Loading...