កូរ៉េខាងត្បូងប្រឆាំងការរួមភេទដូចគ្នា

មនុស្សរាប់ពាន់នាក់ កាលពីថ្ងៃទី១១ ខែមិថុនា នៅទូទាំងទីក្រុងសេអ៊ូលមានការដង្ហែក្បួនបាតុកម្ម​ប្រឆាំងការស្នេហាភេទដូចគ្នា ឬការរៀបការភេទដូចគ្នា អំឡុងពេលដែលមានការដើរព្យុហយាត្រា Gay Pride និងខណៈដែលតុលាការទីក្រុងសេអ៊ូលបានសម្រេចប្រឆាំងការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា ។

ប៉ូលិសប្រមាណ២ពាន់នាក់​ត្រូវដាក់ពង្រាយនៅតាមដងផ្លូវដែលមានការដើរព្យុហយាត្រា ខណៈដែលមនុស្សរាប់រយនាក់ផ្សេងទៀតបាននាំគ្នាចេញធ្វើបាតុកម្មប្រឆាំងព្រឹត្តិការណ៍ ព្យុហយាត្រា Gay Pride នោះ ។ ក្រុមអ្នកប្រឆាំងព្យុហយាត្រាបានស្រែកជាពាក្យស្លោកថា «ការសេហ្នាភេទដូចគ្នា ជាអំពើបាប សូមចូលក្រោមម្លប់ព្រះយីស៊ូ» ។

ការដង្ហែក្បួនធ្វើព្យុហយាត្រា ក៏ដូចការដង្ហែក្បួនបាតុកម្មប្រឆាំង Gay Pride នេះមិនមានការប្រឈមមុខដោយហិង្សាដាក់គ្នាកើតឡើង​នោះទេ ។ អ្នកចូលរួមធ្វើព្យុហយាត្រាប្រមាណ៥ពាន់នាក់បាននាំគ្នារាំ ច្រៀង លោកកញ្ឆក់កញ្ឆែង លើកគ្រវីទង់ជាតិរូបឥន្ធនូ អមដោយ​រថយន្ត​និងតន្ត្រីយ៍ ។

អ្នកចូលរួមព្យុហយាត្រាម្នាក់ ឈ្មោះ Ranny អាយុ២៩ឆ្នាំ មកពីចក្រភពអង់គ្លេស បាននិយាយថា «សូមទុកជីវិតរបស់ពួកយើងឲ្យនៅដោយឡែកចុះ ដើម្បីដើរនៅលើវិថីដែលយើងចង់» ។ ប្រភពបន្តថា រូបលោកមានការសប្បាយរីករាយនៅក្នុងការចូលរួមព្យុហយាត្រានេះ និងរីករាយដែលដឹងថា ខ្ញុំជានរណា។

ក្បួនព្យុហយាត្រា Gay Pride ប្រចាំឆ្នាំលើកនេះ កើតឡើងប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្រោយពេលតុលាការក្នុងស្រុកមួយបានច្រានចោលសំណើ​របស់ក្រុមស្រឡាញ់ភេទដូចគ្នាបានស្នើសុំតុលាការស្តីអំពីការរៀបការភេទដូចគ្នានោះ ។

អ្នកនិពន្ធរឿងកុន លោក Kim Jho Gwang-Soo ព្រមជាមួយដៃគូរបស់ខ្លួន គឺ Kim Seung-Hwan បានរៀបការជាមួយគ្នាក្នុងទីក្រុង​សេអ៊ូលកាលពីខែកញ្ញា ឆ្នាំ២០១៣ និងបានដាក់ស្នើសុំសំបុត្រអាពាហ៍ពិពាហ៍ទៅកាន់អាជ្ញាធរមូលដ្ឋាន ប៉ុន្តែទទួលការជំទាស់បដិសេធ ។

និស្សិតស្រីអាយុ២២ឆ្នាំម្នាក់​ដែលចូលធ្វើព្យុហយាត្រានិយាយថា នាងឃ្នើសចិត្ត ។ ការសម្រេចរបស់តុលាការបង្ហាញឲ្យឃើញថា សង្គមនៅមានការស្អប់ខ្ពើមចំពោះអាពាហ៍ពិពាហ៍ភេទដូចគ្នា បើទោះបីថា សេដ្ឋកិច្ចប្រទេសនេះមានការភិវឌ្ឍក៍ដោយ ។

ខណៈដែលការស្រឡាញ់ភេទដូចគ្នាគឺជារឿងមិនស្របច្បាប់នៅកូរ៉េខាងត្បូងនោះ ការរៀបការភេទដូចគ្នា ក៏មិនត្រូវបានទទួលស្គាល់​ហើយប្រទេសនេះ នៅតែអាភិរក្សយ៉ាងជ្រាលជ្រៅទៅលើបញ្ហាអត្តសញ្ញាណភេទ ៕

participants-march-during

Loading...

Leave a Reply

Your email address will not be published. Required fields are marked *