កូរ៉េខាងត្បួងព្រមានរលកទី៣នៃការវិលត្រឡប់មកវិញជំងឺរាតត្បាតកូវីដ-១៩

នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងនៅថ្ងៃសុក្រ ទី២០ វិច្ឆិកានេះបានអង្វរដល់សាធារណជនឲ្យចៀសវាងការជួបជុំគ្នាទ្រង់ទ្រាយធំ និងបានព្រមានថា ប្រជាពលរដ្ឋចាំបាច់ត្រូវមានវិធានការតឹងរ៉ឹងជាងនេះប្រសិនបើរលកថ្មីនៃការឆ្លងជំងឺកូវីដ-១៩លើកទី៣ មិនត្រូវបានគេទប់ស្កាត់យ៉ាងឆាប់រហ័សទេនោះ។

លោកនាយករដ្ឋមន្រ្តី ជុង ស៊ីគុន (Chung Sye-kyun) បានអំពាវនាវឱ្យដល់ពលរដ្ឋ និងនិងនិយោជិត ដែលមានការជួបជុំទាំងអស់ដែលបានគ្រោងទុកសម្រាប់រយៈពេលដំណាច់ឆ្នាំ ត្រូវលើកទឹកចិត្តនិយោជិកឱ្យធ្វើការពីផ្ទះ និងមនុស្សដែលមានអាយុ៦០ឆ្នាំឡើងទៅត្រូវស្នាក់នៅផ្ទះ។

លោកនាយករដ្ឋមន្ត្រីបានប្រាប់ការជួបជុំថា “ប្រសិនបើយើងមិនបញ្ឈប់ការរីករាលដាលនៃជំងឺនេះទេ ការរស់នៅប្រចាំថ្ងៃរបស់យើងក៏មិនមានសេចក្តីសុខដែរ យើងត្រូវទប់ស្កាត់ឲ្យបានសម្រាប់រលកទី៣នៃជំងឺនេះដែលត្រឡប់មកវិញ” ។

ប្រទេសកូរ៉េខាងត្បូងបានរឹតបន្តឹងគោលការណ៍ណែនាំស្តីពីការការពារកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែការព្រួយបារម្ភកំពុងតែកើនឡើងដែលការហាមឃាត់ការជួបជុំជាសាធារណៈមិនមានច្រើនទេ ដោយមានរង្គសាល, ក្លិបរាត្រី, សេវាកម្មសាសនា និងព្រឹត្តិការណ៍កីឡាត្រូវបានអនុញ្ញាតឱ្យបើកដោយមានការរឹតត្បិតអ្នកចូលរួម។

ទីភ្នាក់ងារត្រួតពិនិត្យ និងបង្កាជំងឺរបស់កូរ៉េខាងត្បូងបានឱ្យដឹងថា ការឆ្លងជំងឺកូវីដ-១៩រលកទី៣ បានចាប់ផ្តើម ហើយដោយមានករណីថ្មីចំនួន៣៦៣ករណីត្រូវបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ដែល៣ថ្ងៃជាប់ៗគ្នាបានកើនឡើងលើសពី៣០០ករណី។

មន្ត្រីក្រសួងសុខាភិបាលកូរ៉េខាងជើងលោក Yoon Tae-ho បានប្រាប់សន្និសីទកាសែតថា យើងជឿជាក់ថាការឆ្លងរាលដាលនៃរលកទី៣កំពុងកើតឡើងនៅតំបន់រដ្ឋធានី។ លោកបន្ថែមថា ចំនួនអ្នក ឆ្លងកូវីដ-១៩ដែលកំពុងមានជំងឺបានកើនឡើងយ៉ាងខ្លាំង ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់ធនធានរបស់ក្រុមអ្នកថែទាំ។

មន្ត្រីសុខាភិបាលបាននិយាយថា តំបន់រដ្ឋធានីដែលប្រជាជនប្រមាណ៥២លាននាក់រស់នៅ និងធ្វើការប្រហែលជាត្រូវការវិធានការតឹងរ៉ឹងជាងនេះប្រសិនបើការឆ្លងចូលជាសហគមន៍ប្រចាំថ្ងៃជាមធ្យមក្នុង រយៈពេលមួយសប្តាហ៍កើនឡើងដល់២០០នាក់ឬច្រើនជាងនេះ ៕

 

 

Loading...