កូរ៉េបុកសាំយ៉ុងពេញទំហឹងស្លាប់ម្នាក់ និងរបួស២នាក់នៅសៀមរាប

ខេត្តសៀមរាប ​៖ ​រថយន្ត​កូរ៉េ​បុក​ជាមួយ​សាំ​យ៉ុង​ពេញទំហឹង​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​របួស​២​នាក់ នៅលើ​​កំណាត់​ផ្លូវជាតិ​លេខ​៦​ វេលា​ម៉ោង​០៤និង​២០​នាទី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ជ្រៃ​ខាង​ជើង​ ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា វាបង្ក​ដោយ​រថយន្ត​ម៉ាក​ហ៊ីយិនដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ព្រះសីហនុ 3A.4811 ​បើកបរ​ដោយ​ឈ្មោះ​សុខ ដា​រី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​វាល​កណ្ដាង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ​បើក​បុក​រថយន្ត​ម៉ាក​សាំយ៉ុង ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​2AN.0338 (​បញ្ច្រាសទិស​គ្នា​) បណ្ដាល​ឲ្យ​ស្លាប់​០១​នាក់ និង របួស​០២​នាក់ ។

ប្រភពបន្តថា អ្នកស្លាប់​ឈ្មោះ​ញ៉ែម សុខ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មានទីលំនៅ​ភូមិ​គក ឃុំ​អង្គរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ (​ជា​អ្នក​បើកបរ​រថយន្ត​ម៉ក​សាម​យ៉ុង​)​។ ​អ្នករបួស​១. ឈ្មោះ​និ​ន សុភាក់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​គក ឃុំ​អង្គរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ របួសធ្ងន់។ ២.​ឈ្មោះ​លុត ប៊ុន​នី​ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ស្លាបក្ដោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ របួសស្រាល ៕

 

Loading...