កូរ៉េ​ខាងជើងៈ​ កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​ជា​ការ​ប្រកាសសង្គ្រាម​ជាមួយ​ទីក្រុង​ព្យុ​ង​យ៉ាង​ ​

កាលពី​ថ្ងៃ​ទី​២៦​ ខែធ្នូ​ កូរ៉េ​ខាងជើង​ បាន​បញ្ជាក់​ថា​ ស្ថានភាព​សិទ្ធិ​មនុស្ស​ នៅ​ក្នុង​ប្រទេស​នេះ​ ដែល​បាន​លើក​ទៅ​ ពិភាក្សា​ជា​របៀបវារៈ​សំខាន់​នៅ​ក្នុង​កិច្ច​ ប្រជុំ​អង្គការសហប្រជាជាតិ​ជា​ការ​ ប្រកាសសង្គ្រាម​ជាមួយ​ទីក្រុង​ព្យុ​ង​យ៉ាង​។​

​សារព័ត៌មាន​ជាតិ​កូរ៉េ​ខាងជើង​ KCNA​ បាន​ដកស្រង់​ការ​ប្រកាស​របស់​ គណៈកម្មាធិការ​ឯកភាព​ និង​សន្ដិភាព​ ជាតិ​កូរ៉េ​ខាងជើង​បាន​ប្រកាស​ថា​ សកម្ម​ ភាព​ដែល​បាន​លើក​ពិភាក្សា​ពី​ស្ថានភាព​ សិទ្ធិ​មនុស្ស​របស់​កូរ៉េ​ខាងជើង​ជា​ការ​ ឌឺដង​ ជា​ការ​ប្រឆាំង​ទៅ​នឹង​ប្រព័ន្ធ​សង្គម​ និយម​ដ៏​អស្ចារ្យ​ និង​ប្រឆាំង​ជាមួយ​ប្រជា​ ជន​កូរ៉េ​ខាងជើង​ជា​ការ​ប្រកាសសង្គ្រាម​។​

​គណៈកម្មាធិការ​សន្ដិភាព​ និង​ឯក​ ភាព​ជាតិ​កូរ៉េ​ខាងជើង​ក៏​បាន​ចាត់​ទុក​ការ​ លើក​ឡើង​ពី​សិទ្ធិ​មនុស្ស​នៅ​កូរ៉េ​ខាង​ទៅ​ ពិភាក្សា​នៅ​អង្គការសហប្រជាជាតិ​ របស់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​ ស្រី​ផាក់​ យុង​ហេ​ ជា​សកម្មភាព​ខ្វះ​ការ​ យល់​ដឹង​ ។​

​អំពី​សិទ្ធិ​មនុស្ស​នៅ​កូរ៉េ​ខាងជើង​ត្រូវ​ បាន​លើក​ឡើងជា​របៀបវារៈ​មួយ​សម្រាប់​ ពិភាក្សា​នៅ​កិច្ចប្រជុំ​អង្គការ​សហ​ប្រជា​ ជាតិ​ ក្រោយ​ពេល​មាន​ប្រទេស​ចំនួន​១០​ ក្នុង​ចំណោម​១៥​ដែល​ជា​គណៈកម្មាធិការ​ អង្គការសហប្រជាជាតិ​ដែល​មាន​ប្រទេស​ អូស្ដ្រាលី​ ឆី​លី​ ហ្ស​ក​ដង់​ លាត់​វៀរ​ លុ​ច​ សំបួរ​ កូរ៉េ​ខាងត្បូង​ រ្វ៉ា​វាន់​ដា​ អា​មេ​រិ​ក​ អង់គ្លេស​ និង​បារាំង​ ។​

​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ រុ​ស្ស៊ី​ និង​ ចិន​បាន​បោះ​ឆ្នោត​ប្រឆាំង​ពី​ការ​លើក​ ឡើង​ពិភាក្សា​សកម្មភាព​សិទ្ធិ​មនុស្ស​ របស់​កូរ៉េ​ខាងជើង​នៅ​អង្គការ​សហ​ប្រជា​ ជាតិ​ ។​

​តាម​ខ្លឹមសារ​ដែល​ក្រសួង​ឯកភាព​ ជាតិ​ និង​សន្ដិភាព​កូរ៉េ​ខាងជើង​បាន​លើក​ ឡើង​គឺជា​ការ​គំរាមកំហែង​ទៅ​ដល់​ ប្រទេស​ដែល​បាន​ស្នើ​ដល់​អង្គការ​សហ​ ប្រជាជាតិ​ពិភាក្សា​អំពី​សិទ្ធិ​មនុស្ស​នៅ​ កូរ៉េ​ខាងជើង​ ។​ រដ្ឋាភិបាល​ទីក្រុង​ព្យុ​ង​ យ៉ាង​នឹង​មាន​វិធានការ​តបត​ជាមួយ​ សកម្មភាព​ប្រកាសសង្គ្រាម​ទាំងនោះ​ ។​
​នៅ​ក្នុង​ព្រឹត្ដិការណ៍​មួយ​ផ្សេង​ទៀត​ ដែល​ពាក់ព័ន្ធ​នោះ​ផង​ដែរ​ អា​មេ​រិ​ក​ ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​បាន​ចុះហត្ថលេខា​ ទៅ​លើ​កិច្ច​សហប្រតិបត្ដិកា​រដោះ​ដូរ​ ព័ត៌មាន​ចារកម្ម​ ស៊ើបអង្កេត​ទៅ​លើ​ ព័ត៌មាន​បរមាណូ​របស់​កូរ៉េ​ខាងជើង​ ។​

​បើ​ទោះបី​កន្លង​មក​ អា​មេ​រិ​កបាន​ ចែករំលែក​ព័ត៌មាន​ចារកម្ម​ស្ដី​ពី​ព័​ត៌​ មាន​ចារកម្ម​កម្មវិធី​បរមាណូ​ទៅ​ឱ្យ​កូរ៉េ​ ខាងត្បូង​ និង​ជប៉ុន​ ប៉ុន្ដែ​កិច្ចព្រមព្រៀង​ លើក​នេះ​មាន​សារសំខាន់​យ៉ាង​ខ្លាំង​ពី​ ការ​ពង្រឹង​ទំនាក់ទំនង​ចែករំលែក​ព័​ត៌​ មាន​ត្រីភាគី​ អា​មេ​រិ​ក​ ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​ ។​

​ដោយ​មាន​ភាព​តានតឹង​ប្រវត្ដិសាស្ដ្រ​ ពី​ការ​ធ្វើ​អាណានិគម​ន៍​ទៅ​លើ​ឧបទ្វីប​ កូរ៉េ​របស់​ជប៉ុន​អំឡុង​ឆ្នាំ​១៩១០​ដល់​ឆ្នាំ​ ១៩៤៥​ ដូច្នេះ​ការ​ឯកភាព​ដោះ​ដូរ​ព័​ត៌​ មាន​ចារកម្ម​រវាង​រដ្ឋាភិបាល​ទីក្រុង​ សេ​អ៊ូ​ល​ នឹង​ទីក្រុង​តូ​ក្យូ​ជា​សញ្ញា​វិជ្ជមាន​ មួយ​ក្នុង​ការ​ពង្រីក​ទំនាក់ទំនង​ប្រទេស​ ទាំង​ពីរ​ឱ្យ​កាន់តែ​ស្អិត​ល្មូ​ត​ថែម​ទៀត​ ។​

​កិច្ចព្រមព្រៀង​ដោះ​ដូរ​ព័ត៌មាន​ចារ​ កម្ម​នឹង​ត្រូវ​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​២៩​ ខែ​ ធ្នូ​ ឆ្នាំ​២០១៤​ ដោយនៅ​ក្នុង​កិច្ច​ព្រម​ ព្រៀង​នោះ​ ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​ត្រូវ​ ចែករំលែក​ព័ត៌មាន​ចារកម្ម​ពាក់ព័ន្ធ​កម្ម​ វិធី​បរមាណូ​កូរ៉េ​ខាងជើង​ឱ្យ​បាន​ទូលាយ​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *