កូរ៉េ​ខាងជើង​បាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​

​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ស្ថិត​នៅ​ឈូង​សមុទ្រ​ភាគ​ខាងកើត​របស់​ប្រទេស​នេះ​កាលពី​ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ដែល​ជា​ការ​សំ​ញ៉ែង​សាច់ដុំ​យោធា​របស់​ខ្លួន​មួយ​ ខណៈ​ដែល​សង្គ្រាម​វោហា​សាស្ត្រ​ប្រឆាំង​ជាមួយ​អា​មេ​រិ​ក​ និង​កូរ៉េ​ខាងត្បូង​កាន់តែ​ពុះកញ្ជ្រោល​ខ្លាំងក្លា​ឡើង​នោះ​។​

​មន្ត្រី​ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​ថា​ កាំជ្រួច​មី​ស៊ី​ល​បាន​ធ្លាក់​ចូល​ក្នុង​សមុទ្រ​ បន្ទាប់​ពី​បាន​បាញ់​ចេញ​រយៈ​ចម្ងាយ​២០០​គីឡូម៉ែត្រ​។​ កូរ៉េ​ខាងជើង​តែងតែ​បាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ ស្ថិត​នៅ​ឈូង​សមុទ្រ​ភាគ​ខាងកើត​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​សមយុទ្ធ​យោធា​របស់​ខ្លួន​។​ អង្គការសហប្រជាជាតិ​បាន​ដាក់​ទណ្ឌកម្ម​កូរ៉េ​ខាងជើង​តែ​ទៅ​លើ​ការ​បាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ប៉ុណ្ណោះ​ ដោយ​មិន​បាន​ហាមឃាត់​ការ​បាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​រយៈ​ខ្លី​នោះ​ទេ​។

​ការ​បាញ់​កាំជ្រួច​មី​ស៊ី​ល​នៅ​ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ នេះ​ក៏​ជា​ការ​ចូលរួម​រំលឹក​ខួប​លើក​ទី​៦៧​ឆ្នាំ​ ថ្ងៃ​បង្កើត​កងកម្លាំងប្រដាប់អាវុធ​ដោយ​ស្ថាបនិក​កូរ៉េ​ លោក​ គី​ម​ អ៊ី​ល​ស៊ុ​ង​ផង​ដែរ​ នៅ​អំឡុង​ពេល​ដែល​ឧបទ្វីប​កូរ៉េ​ត្រូវ​បែងចែក​ជា​ពីរ​នោះ​។​

​កាលពី​ថ្ងៃមុន​នេះ​ កូរ៉េ​ខាងជើង​ក៏​បាន​បាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង​ផង​ដែរ​។​ កូរ៉េ​ខាងជើង​បាន​បង្កើន​សកម្មភាព​ធ្វើ​សមយុទ្ធ​យោធា​ទាំង​ជើង​អាកាស​ និង​ជើង​ទឹក​ នៅ​មុន​ការ​ធ្វើ​សមយុទ្ធ​រួម​រវាង​កម្លាំងយោធា​អា​មេ​រិ​ក​ នឹង​កូរ៉េ​ខាងត្បូង​នៅ​ឧបទ្វីប​កូរ៉េ​ជា​រៀង​រាល់​ឆ្នាំ​។​ លោក​គី​ម​ ជុង​អ៊ុ​ន​ ត្រូវ​គេ​ដឹង​ថា​ បាន​ចូលរួម​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​រាល់​ការ​ធ្វើ​សមយុទ្ធ​យោធា​របស់​កូរ៉េ​ខាងជើង​។​ ទីក្រុង​ព្យុ​ង​យ៉ាង​តែងតែ​ប្រឆាំង​ការ​ធ្វើ​សមយុទ្ធ​របស់​កូរ៉េ​ខាងត្បូង​ និង​អា​មេ​រិ​ក​ ដោយ​ហៅ​ថា​ នោះ​ជា​ការ​ត្រៀម​ធ្វើសង្គ្រាម​ជាមួយ​កូរ៉េ​ខាងជើង​៕​ យ៉ា​ត​ សុមេធ​

north-korean-leader-kim
a-missile-is-fired-from-a

Loading...

Leave a Reply

Your email address will not be published. Required fields are marked *