កែច្នៃ ​គ្រាប់​ផ្ទុះ​យកទៅ​សាកល្បង មិនទាន់​ដល់​កន្លែង​ផង​ផ្ទុះ​របួស​២​នាក់

ខេត្តកំពង់ស្ពឺ ៖ យុវជន​២​នាក់​បាន​រងរបួស​ធ្ងន់ ក្រោយពី​គ្រាប់​កែច្នៃ​ដែល​ពួកគេ​ផលិតឡើង​បាន​ផ្ទុះ កាលពី​ថ្ងៃទី​១២ តុលា ដើម​សប្តាហ៍​នេះ នៅ​ភូមិ​តាពរ ឃុំ​សំបូរ ស្រុក​សំរោង​ទង។​

​តាម​លោក​វរសេនីយ៍ត្រី ឃុ​ត សុផល អធិការ​ស្រុក​សំរោង​ទង​បាន​ឲ្យ​ដឹងថា យុវជន​ទាំងពីរ​នាក់ ទី​១​មានឈ្មោះ ផា និ​ត អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាពរ ឃុំ​សំបូរ ស្រុក​សំរោង​ទង និង​ទី​២​ឈ្មោះ ឃីម សុខ​លីម អាយុ​២០​ឆ្នាំ​ដូចគ្នា និង​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។ មុនពេល​កើតហេតុ ពួកគេ​ទាំងពីរ​នាក់​បានរួម​គំនិត​គ្នា​កែច្នៃ​ផលិត​គ្រាប់បែក​, ក្រោយពី​ផលិត​បាន ពួកគេ​ក៏​យក​គ្រាប់បែក​ច្នៃ​នោះ ជិះ​ម៉ូតូ​យកទៅ​សាកល្បង​នៅ​ទីវាល តែ​មិនទាន់​ដល់​កន្លែង​សាកល្បង​ផង ស្រាប់តែ​អ្នកជិះ​ពី​ខាងក្រោយ​យក​ដែកកេះ​មក​ដុត បណ្តាល​ឲ្យ​គ្រាប់​ផ្ទុះ​របួស​ទាំងពីរ​នាក់​តែម្តង។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅដល់ រួច​បញ្ជូន​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ៕

10_14_2015_07_35_12Breaking 10_14_2015_07_35_12Breaking2

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *