កែវ នីសា មិនចង់និយាយ​ រឿង​ម្តាយ ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបញ្ជូន ទៅតុលាការ

ភ្នំពេញ៖ ថ្មីៗនេះ មានព័ត៌មានដ៏រសើបមួយ បានលេចឮធ្វើឲ្យ ទស្សនិកជន ជាច្រើន មានការ ភ្ញាក់ផ្អើល យ៉ាងខ្លាំងថាម្តាយ របស់តារាសម្តែង និងជាពិធី ការិនី សំឡេងផ្អែម នាង កែវ នីសា ត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួនបញ្ចូន ទៅតុលាការ ពាក់ព័ន្ធរឿងឆបោក កាលពីដើម ខែធ្នូ កន្លងទៅនេះ ដែលធ្វើឲ្យមហាជន ស្ទើរតែមិនជឿ ព្រោះថាគាត់ មានកូនស្រី មានទាំងកេរ្តិ៍ឈ្មោះ រូបសម្រស់ និងទ្រព្យសម្បត្តិ សមល្មម អាចរស់បានស្រួល ហេតុអីត្រូវ ទៅឆបោកគេទៀត ?

ម្តាយបង្កើតរបស់ពិធីការិនីក្នុងកម្មវិធី «រង្វាន់ទេវតា» នាងកែវ នីសា ត្រូវនគរបាល ព្រហ្មទណ្ឌនាំ ខ្លួនឡើងតុលាការ ពាក់ព័ន្ធបទល្មើសឆបោក

បើតាមប្រភព អ្នកតាមដានសិល្បៈ និងស្គាល់ម្តាយ របស់តារាស្រី កែវ នីសា បានឲ្យ ដឹងថា ថ្មីៗនេះ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួន ម្តាយរបស់ នីសា ប្រាកដមែន ដោយស្ត្រីជាម្តាយ នោះមាន ឈ្មោះ វ័ន សាវង្ស មានទីលំនៅក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទឆបោក ។

ពាក់ព័ន្ធនឹងការលើកបែបនេះ គេហទំព័រ LookingTODAY បានទាក់ទង ទៅពិធីការិនី ក្នុងកម្មវិធី “រង្វាន់ទេវតា” អ្នកមេម៉ាយចាយសម្រស់ អ្នកនាង កែវ នីសា ដើម្បីសាកសួរ នៅល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ ម្សិលមិញនេះ ប៉ុន្តែតារាស្រីរូបនេះបែរ ជាព្យាយាម មិនឆ្លើយ សំណួរដែល ចោទសួរ ថាម្តាយរបស់នាង ពិតជាត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទឆបោក មែនឬយ៉ាងណា? ដោយនាង បែរជាឆ្លើយថា “សុំទោសណា ពេលនេះ ខ្ញុំអត់នៅ ស្រុកខ្មែរទេ គឺខ្ញុំកំពុងតែនៅសាំងហ្គាពួរ ហើយបើទាក់ទងមក សម្ភាសន៍ខ្ញុំ ឆ្លងប្រទេស បែបនេះ អស់លុយច្រើន ណាស់ សុំទោស..!” រួចក៏ចុច ផ្តាច់ទូរស័ព្ទ ចោលតែម្តង ។

តាមរយៈកាយវិការបែបនេះ គឺច្បាស់ណាស់ថា តារាស្រីរូបនេះ មានចេតនាគេចវេសសំណួរ ដែល ចោទសួរនាង ទាក់ទង រឿងម្តាយ ដែលត្រូវ សមត្ថកិច្ច ឃាត់ខ្លួន ដោយនាង មានបំណង លាក់បាំងមិនចង់បកស្រាយ ឬក៏ច្រានចោលព័ត៌មាននោះឡើយ ៕

13080812810d90e4ed4fefd08773

13080812e756c0d4fa8526a081298

ផ្តល់សិទ្ធដោយ ដើមអម្ពិល

Loading...

Leave a Reply

Your email address will not be published. Required fields are marked *