កែវ បូរ៉ា អតីតហ្រ្វេសស៊ី ក្លាយជាថៅកែប្លុកល្ហុង បន្ទាប់ពីបាត់មុខពីសិល្បៈអស់រយៈពេលយូរ

ភ្នំពេញ៖ អតីតតារាសម្ដែងនិងជា Freshie Boy ចំណាត់ថ្នាក់លេខ១ លោក កែវ បូរ៉ា បន្ទាប់ពីបាត់មុខពីសិល្បៈអស់រយៈពេលយូរ ពេលនេះស្រាប់តែលោកនិងភរិយា បង្ហាញមុខក្លាយជាថៅកែយ៉ាងស្រស់សង្ហាទៅវិញ។

តារាសម្ដែងលោក កែវ បូរ៉ា បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពី កញ្ញា សាន សុម៉ាលី បាន​ទៅ​ជួប និង​ភ្លក់​បុក​ល្ហុង​ស្នាដៃ​ប្រុស​ស្អាតរួចមក។ សុម៉ាលី បញ្ចេញ​ឲ្យ​ដឹង​ថា ស្នាដៃ​បុក​ល្ហុង​របស់ បូរ៉ា ពិត​មិន​អន់​ទេ ពោល​គឺ​ថា “ឆ្ងាញ់​តែ​ម្ដង”។ ទីតាំងហាងបុកល្ហុង គឺស្ថិត​ក្នុង​ទឹកដី​ខណ្ឌ​ចំការ​មន ដោយមានការតុបតែងយ៉ាងស្រស់ស្អាតថែមទៀតផង។

យ៉ាងណាមិញ បើទោះបីជាអាជីវកម្មមួយនេះ ទើបតែបើកដំណើរការក៏ពិតមែន តែគេសង្កេតឃើញថា មានការគាំទ្រជាខ្លាំង ពីសំណាក់មហាជនជាច្រើន ៕

 

Loading...