កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម សង្កាត់៤រងគ្រោះខ្លាំងខណៈចាក់ដីលុបលូប្រឡាយ និងបង្កើតអាងបង្ហៀរទឹកក្បាលហុង

ខេត្តពោធិ៍សាត់ ៖ អធិការកិច្ចនៃក្រសួងធនធានទឹក និងឧតុនិយម គួរចុះស្រាវជ្រាវជាបន្ទាន់លើករណីមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ផង ខណៈបច្ចុប្បន្នគេសង្កេតឃើញគម្រោងប្រព័ន្ធធារាសាស្ត្រកើតឡើងច្រើនផងដែរ ប៉ុន្តែគ្មានទឹកស្រោចស្រប់ដំណាំស្រូវគ្រប់គ្រាន់នោះទេ លុះជំនន់ទឹកភ្លៀងកើតឡើងលិចលុងយ៉ាងដំណុំទៅវិញ ព្រោះចាក់ដីលប់លូ ប្រឡាយ តំបន់ទំនាប។ល។

ប្រភពរអ៊ូរទាំដដែលដែលទឹកកំពុងលិចលង់ផ្ទះ និងកំពុងរើឥវ៉ាន់បន្តទៀតថា បច្ចុប្បន្ននេះ ជំនន់ទឹកភ្លៀងកំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរ នៅសង្កាត់រចំរើនផល សង្កាត់ស្វាយអាត់ សង្កាត់លលកស និងសង្កាត់រលាប នៃក្រុងពោធិ៍សាត់ ខណៈទឹកស្ទឹងពោធិ៍សាត់កំពុងពេញដូចគេគៀសមិនស្រកមិនឡើង ។

ប្រភពដដែលបញ្ជាក់បន្ថែមទៀតថា បញ្ហាធំជាងគេគឺទំនប់ប្រវត្តន៍សាស្រ្តក្បាលហុង បច្ចុប្បន្នគេកែជាទំនប់បង្ហាធ្វើឲ្យការហូរទឹកទៅបឹងទន្លេសាបយឺត ម្យ៉ាងវិញទៀតទ្វារទឹកមួយចំនួនគេអត់បើកទេ ធ្វើឲ្យបញ្ហាទឹកកល់លិចលង់ខ្លាំងផ្នែកខាងលើផ្លូវជាតិលេខ៥ បញ្ហានេះបណ្ដាលមកពីលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ ខ្វាត់ការយកចិត្តទុកដាក់រវល់តែលុយដាក់ហោប៉ៅ ក្រសួងមេតាចាត់មន្រ្តីចុះឲ្យខានតែបាន ៕

Loading...