កោតតែគាត់ចេះតែហ៊ានលួចដឹកឈើដោយមិនញញើតច្បាប់សូម្បីបន្តិច

កំពង់ស្ពឺ:បើទោះជាមានរឿងរ៉ាវជាបន្តបន្ទាប់ដោយសារសមត្ថកិច្ចធ្វើការបង្ក្រាបឈើរបស់ខ្លួនម្តងជា២ដងក្តីក៏ឈ្មួញឈើដ៏ធំនិងមានឥទ្ឋិពលប្រចាំស្រុកឪរ៉ាល់នៅតែហ៊ានប្រព្រឹត្តល្មើសលួចដឹកឈើប្រណីតទាំងក្បាលព្រលប់ដោយមិនញញើតច្បាប់បន្តិចណាទាល់តែសោះ។

ការបង្ក្រាបនេះធ្វើឡើង នៅយប់ថ្ងៃសុក្រ ១២ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង ១៩:១០ នាទីនៅចំណុចលើផ្លូវលំគ្រួសក្រហមចូលភូមិយ៉ាងពីស ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ។

សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដឹកនាំដោយលោកវរសេនីយ៍ឯកប៊ុតប៊ុនធឿនអធិការបានធ្វើការឃាត់រថយន្តដឹកឈើខុសច្បាប់ ០១ គ្រឿងម៉ាក HYUNDAI ចំណុះ ៥ តោនពណ៌ស ឆ្នូតខៀវ ពាក់ស្លាក លេខ ពោធិសាត់ 3A.0180 ។ក្រោយឃាត់់់សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យនៅលើរថយន្ដមានផ្ទុកឈើជ្រុងប្រភេទធ្នង់ (មិនទាន់ដឹងចំនួន) និងបានឃាត់ខ្លួនអ្នកបើកបររថយន្តម្នាក់ឈ្មោះ អុី ផារី ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិព្រីងកោង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្ដកំពុងស្ពឺ។បន្ទាប់ពីបានសាកសួរជនសង្ស័យខាង

លើបានឆ្លើយសារភាពថាខ្លួនជាអ្នកស៊ីឈ្នួលបើកឡានដឹកឈើអោយឈ្មោះ ឆេង ធឿន ភេទប្រុស អាយុ  ៤៥   ឆ្នាំ រស់នៅផ្សារកន្ទួត ឃុំសង្កែរសាទបស្រុកឱរ៉ាល់ ។តែកុងឡានដែលសមត្ថកិច្ចឃាត់ខ្លួនបាានឆ្លើយសារភាពថារថយន្តដែលខ្លួនបើកជារថយន្តរបស់ឈ្មោះជឿង ថេង ជាមន្ត្រីយោធានៅភូមិភាគ 3 ពាក់ស័ក្តិ៤កន្លះ។តៃកុងឡានដដែលបន្តថាកាលពីវេលាម៉ោង៩ព្រឹកខ្លួនបានទៅបើករថយន្តនេះពីផ្ទះជឿង ថេង នៅភូមិគោកឃុំសង្កែសាទប(ជាទីតាំងដែលសមត្ថកិច្ចធ្លាប់បានធ្វើការបង្ក្រាបនាពេលកន្លងមក)ពេលទៅដល់ផ្ទះឈ្មោះជឿងថេងខ្លួនបានបើករថយន្តសំដៅទៅភូមិជាំឃុំតាសាល ស្រុកឱរ៉ាល់់ ដើម្បីឱ្យកម្មករលើកឈើដាក់លើរថយន្ព ពេលលើកឈើដាក់រួចហើយខ្លួនជាមួយឈ្មោះ ហៀ ភេទប្រុស នៅភូមិទួលឈើនាង ឃុំសង្កែសាទប  បានបើករថយន្តចេញពីភូមិជាំត្រឡប់មកដល់ផ្លូវលំចេញពីភូមិយ៉ាងពីសឃុំសង្កែសាទប ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

សមត្ថកិច្ចនគរបាលស្រុកឱរ៉ាល់បានបញ្ជាក់ប្រាប់ថាក្រោយពីឃាត់ខ្លួនតៃកុងនិងរថយន្ដដឹកឈើបានហើយសមត្ងកិច្វយើងបានយកមករក្សាទុកជាបណ្ដោះសន្ននៅ អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីធ្វើការសាកសួរនិងចងក្រងសំណុំរឿងតាមនីតិវិធី ។

មានការលើកឡើងផងដែរថាឈ្មោះជឿងថេងនេះពិតជាព្រហើនមែនទែនដែលសមត្ថកិច្ចទើបតែធ្វើការបង្ក្រាបឈើរបស់ខ្លួនបានជាបន្តបន្ទាប់និងកំពុងចងក្រងឯកសារបញ្ជូនទៅថ្នាក់លើដើម្បីចាត់ការតាមផ្លូវច្បាប់ ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យមានការចាប់អារម្មណ៍បំផុតនោះគឺឈ្មោះជឿងថេងនេះនៅតែគឃ្លើនដឹកឈើដោយគ្មានខ្លាចរអាច្បាប់បន្តិចណាទាល់តែសោះ។ការដែលឈ្មោះជឿងថេងនេះចេះតែហ៊ានដឹកឈើខុសច្បាប់ទំនងអ្នកមានអំណាចចាំជួយពីក្រោយខ្នងទើបបានជាចេះតែប្រព្រឹត្តម្ដងហើយម្ដងទៀត។អ្វីដែលជាការចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺនៅពេលដែលគាត់មានរឿងឈើបណ្ដាលឲ្យបាក់ស្ពាននៅខេត្តកំពតត្រូវសមត្ថកិច្ចឃាត់ខ្លួនចាត់ការដាក់ពន្ធនាគារតែឈ្មោះនេះមានសំណាងបានរួចផុតពីពន្ធនាគារមកវិញក្នុងរយៈពេលខ្លីបំផុត ហើយបានបន្តសកម្មភាពដឹកឈើខុសច្បាប់របស់ខ្លួនជាថ្មីហើយត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេសធ្វើការឡោមព័ទ្ឋផ្ទះរបស់គេនៅចំណុចភូមិគោកឃុំសង្កែទបដោយឃាត់ខ្លួនដាក់ពន្ធនាគារជាលើកទី 2។មហាជនឆ្ងល់ថាហេតុអ្វីគាត់ប្រព្រឹត្តល្មើសម្ដងជាពីរដងហើយនៅតែអាចរក្សាក្របខ័ណ្ឌយោធាបានដដែលហើយឡើងស័ក្តិលើសមុនទៀត។មជ្ឈដ្ឋានមហាជនរង់ចាំមើលថាតើលើកនេះទៀតបុគ្គលឈ្មោះជឿងថេងមានសំណាងគេចផុតពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ចដែរឬយ៉ាងណា?ខណៈដែលចម្លើយសារភាពរបស់តៃកុងឡានឆ្លើយបញ្ជាក់យ៉ាងច្បាស់បែបនេះទៅហើយនោះ។មានការលើកឡើងថា

ការបង្ក្រាបការប្រមូលទិញនិងដឹកជញ្ជូនឈើដោយខុសច្បាប់របស់បុគ្គលឈ្មោះជឿងថេងរូបនេះពីសំណាក់សមត្ថកិច្ចនគរបាលស្រុកឱរ៉ាល់ហាក់បីដូចជាបំបាក់មុខសមត្ថកិច្ចជាច្រើនតាំងពីភូមិជាំរហូតមកដល់ភូមិផ្សារកន្ទួតបើរាប់ពីគោលដៅសមត្ថកិច្ចឈរជើងមានជាច្រើនស្ថាប័នក្នុងនោះមានទាំងអង្គការក្រៅរដ្ឋាភិបាលផងដែរដែលបានចុះល្បាតនិងដាក់គោលដៅត្រួតពិនិត្យ តែឡានដឹកឈើើរបស់បុគ្គលនេះនៅតែធ្វើសកម្មភាពបានដោយគ្មានការរំខានពីអស់លោកទាំងនោះទាល់តែសោះ ករណីនេះមិនដឹងថាតើបណ្តាលមកពីហេតុអ្វីនោះទេបានជាឡានដឹកឈើរបស់ឈ្មោះជឿងថេងនេះអាចចរាចរណ៍បានរហូតត្រូវសមត្ថកិច្ចនគរបាលស្រុកឱរ៉ាល់ធ្វើការបង្ក្រាបទៅវិញ។និយាយរួមគឺឈើទាំងប្រណីតទាំងនេះឈ្មួញបានដឹកចេញពីដែនជំរកសត្វព្រៃភ្នំឪរ៉ាល់ តែម្តង នេះបើតាមចម្លើយសារភាពរបស់តៃកុងឡានប្រាប់ដល់សមត្ថកិច្ច។

បើតាមមន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកឱរ៉ាល់បង្ហើបថាក្រោយពេលដែលសមត្ថកិច្ចឃាត់ខ្លួនតៃកុងរថយន្តបានហើយនោះសាច់ញាតិជាច្រើនរបស់បុគ្គលឈ្មោះជឿងថេងបានតេទូរសព្ទសុំអន្តរាគមន៍និងសុំឲ្យជួយកែសំណុំរឿងកុំឱ្យមានជាប់ឈ្មោះជឿងថេងទៀតផង។បើទោះជាមានអន្តរាគមន៍បែបនេះក្តីគឺមិនមានប្រសិទ្ធភាពនោះទេព្រោះឆន្ទៈដ៏មោះមុតរបស់នគរបាលស្រុកឱរ៉ាល់គឺធ្វើការបង្ក្រាបជាដាច់ខាតនិងមិនទោរទន់ទៅតាមការលួងលោមរបស់សាច់ញាតិបុគ្គលជឿងថេងនេះជាដាច់ខាត។

សូមរំលឹកថា អាជ្ញាធរខេត្តបង្ក្រាបបានឈើជាច្រើនដុំលាក់ទុកក្នុងស្រះបរិវេន ដីចំការឬស្សីរបស់មន្ត្រីយោធាមួយរូប ដែលគេស្គាល់ឈ្មោះ ជឿង ថេង និងជាឈ្មួញឈើធំប្រចាំស្រុកឱរ៉ាល់ ជាក់ស្តែងនៅយប់ថ្ងៃទី១៣ឈានចូល១៤ កក្កដា នៅចំណុចដីចំការស្វាយចន្ទី មួយកន្លែងស្ថិតនៅក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ សមត្ថកិច្ចអាជ្ញាធរស្រុកធ្វើការបង្ក្រាបជាក់ស្តែងដកហូតរថយន្ត ពីក្រុមជនសង្ស័យដែលជាក្រុមកូនចៅរបស់ថៅកែឈើរូបនោះ មានអេសស្កាវទ័រ១គ្រឿង រថយន្តV1 ផ្ទុកទូរកុងតឺន័រ១គ្រឿង រថយន្តវីហ្គោ ព៌ណត្រេអុីពាក់ស្លាកលេខ ខ ម និងម៉ូតូ ម៉ាកវ៉េវ ពណ៌កាប់ស្ទាំងអត់ស្លាកលេខ១គ្រឿងនិងឈើចំនួន១៦១ដុំ បើតាមមន្ត្រីមន្ទីរកសិកម្មខេត្ត១រូប បានបង្ហើបថាជានិច្ចកាលឈ្មួញអាចដឹកឈើបានតាមតែអំពើចិត្តដោយសារតែមន្ត្រីគ្រប់គ្រងតំបន់នេះមានភាព ធូរលុង។

នៅព្រឹកថ្ងៃទី 18 កក្កដាឆ្នាំ 2020 នេះក្រោយធ្វើការសាកសួរតៃកុងរថយន្តនិងកសាងសំណុំរឿងរួចហើយសមត្ថកិច្ចនឹងប្រគល់ទៅអោយជំនាញរដ្ឋបាលព្រៃឈើដើម្បីចាត់ការបន្តតាមនីតិវិធីស្ដីពីច្បាប់ព្រៃឈើ៕

Loading...