កៅ សា​​រ៉ា​​ណា មេ​​ប៉ុ​ស្តិ៍​​ច្រ​ក​​ចាំ​​យា​ម ឡើ​ង​​តំ​ណែ​ង​​តាម​ជើង​ខោ​ឪ​ពុក ប​ង្ខំ​​កូន​ចៅ​ឲ្យ​​រក​លុ​យ ដើម្បី​​ភា​ព​​ហ៊ឺ​ហា និង​​ការ​ស​ប្បាយ​​ផ្ទាល់​ខ្លួន​

ខេត្តកោះកុង ៖ រឿង​អា​ស្រូវ​​ពុក​រលួយ របស់​លោក កៅ សា​រ៉ា​ណា មេ​​ប៉ុស្តិ៍​​ច្រក​អន្តរ​ជា​តិ​​ចាំ​យាម ត្រូវ​បាន​កូ​ន​ចៅ​​ក្រោ​ម​​ឱវា​ទ លាត​ត្រ​ដាង​​ជា​​យូរ​ម​កហើ​យ ប៉ុ​ន្តែ​មិន​ទាន់​​ឃើញ នាយ​​ឧ​ត្ត​ម​​សេ​នីយ៍ សុខ ផល អគ្គ​ស្នង​ការ​​ នៃ​ស្នង​ការ​ដ្ឋា​ន​នគរ​​បាលអន្តោ ​​ប្រ​​វេសន៍ ចាត់វិធានការ​លើ​លោក កៅ សា​រ៉ា​ណា នៅឡើយ​ទេ ដែល​បញ្ហា​នេះ បានធ្វើ​ឲ្យ​លោក កៅ សា​រ៉ា​ណា បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ឡើងៗ ហើយ​ស៊ីដាច់​លុយ​កូនចៅ​ក្រោម​ឱវាទ ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។

​លោក កៅ សា​រ៉ា​ណា បាន​ប្រើប្រាស់​តួនាទី ជា​មេ​ប៉ុស្តិ៍​ច្រក​អន្តរជាតិ​ចាំ​យាម ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ស៊ីចាយ​ហ៊ឺហា មិន​ខ្វល់​ពី​ទុក្ខលំបាក របស់​មន្ត្រីក្រោមឱវាទ​ទេ​។ ប្រភពពី​មន្ត្រីនគរបាល ច្រក​ចាំ​យាម បាន​ឲ្យ​ដឹងថា ក្នុងនាម​ជា​មេ​កើយ​លោក កៅ សា​រ៉ា​ណា មិនសូវ​មានមុខ​នៅ​ប៉ុស្តិ៍​ប្រចាំការ​ទេ ហើយ​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ ដើរលេង​ហ៊ឺហា​ហើយ​ជិត​ដាច់​ខែ ទើប​ទៅ​ប្រមូល​លុយ​។ ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា លោក កៅ សា​រ៉ា​ណា ពុំមាន​សមត្ថភាព​អ្វី​ទាំងអស់ ហើយ​អ្វីដែល​គាត់​បាន​ឡើង ធ្វើជា​ប្រធាន​ប៉ុស្តិ៍ ច្រក​ខ្លាញ់​មួយ​នេះ គឺ​ដោយសារ​អំណាច ឪពុក​របស់គាត់​ប៉ុណ្ណោះ ។

​លោក កៅ សា​រ៉ា​ណា កំណត់​ឲ្យ​កូនចៅ រកលុយ​ឲ្យ​ខ្លួន ក្នុង​មួយខែ​ជាង ១​ម៉ឺន​ដុល្លារ បើ​មិន​ដូច្នេះ​ទេ អាច​ប្រឈម​នឹង​ការដកចេញ ពី​ប៉ុស្តិ៍​ជាមិនខាន​។ វិធី​រកលុយ​របស់គាត់ គឺកំណត់​ឲ្យ​កូនចៅ ប្រព្រឹត្ត​អំពើពុករលួយ ដោយ​បង្ខំ​យកលុយ ពី​ឡាន​ដឹកទំនិញ ចូល​ពី​ប្រទេស​ថៃ ៥​ម៉ឺន​រៀល ក្នុង​មួយគ្រឿង ហើយ​គាត់​ដកយក ២​ម៉ឺន​រៀល ទុក​នៅ​បា​រ៉ា​ស់ ២​ម៉ឺន​រៀល ទុក​នៅ​គោលដៅ ១​ម៉ឺន​រៀល ។ ប៉ុន្តែ​លុយ​ទុក​ទាំងអស់នោះ ត្រូវ​លោក កៅ សា​រ៉ា​ណា ដកយក​ទាំងអស់​ទៀត នៅ​បំណាច់​ខែម្ដងៗ ។ សូម្បីតែ​លុយ​ប្រថាប់ត្រា ក៏​លោក កៅ សា​រ៉ា​ណា កំណត់​ឲ្យ​កូនចៅ រក​ឲ្យ​បាន ៤៣​ម៉ឺន​រៀល ក្នុង​មួយថ្ងៃ ដើម្បី​ខ្លួន​យកទៅ ផឹកស៊ី​សប្បាយ​ស្រី​ញី​ខារ៉ាអូខេ ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​។​

​ក្រៅពី​បង្ខំ​ឲ្យ​កូនចៅ រក​ចំណូល​ឲ្យ​ខ្លួន ក្នុង​មួយខែ​ជាង ១​ម៉ឺន​ដុល្លារ គឺ​លោក កៅ សា​រ៉ា​ណា បានទទួល​បាន ផលប្រយោជន៍ ពី​ឈ្មួញ និង​ក្រុមហ៊ុន ដែល​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​ផងដែរ​។ តាមរយៈ​អំពើពុករលួយ របស់លោក កៅ សា​រ៉ា​ណា ក្នុង​ការទទួល​សំណូក​ពី​ក្រុមហ៊ុន និង​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ បានធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ បញ្ហា​នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល ត្រូវ​ចាត់វិធានការ​លើ​បុគ្គល កៅ សា​រ៉ា​ណា ជាបន្ទាន់ ព្រោះ​មន្ត្រីនគរបាល​រូបនេះ កំពុង​ប្រើប្រាស់​តួនាទី​ស្វែងរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន តាមរបៀប​ពុករលួយ យ៉ាង​ពេញបន្ទុក​៕​

W@t-010830

Loading...

Leave a Reply

Your email address will not be published. Required fields are marked *