កំណត់ត្រារបស់លោក Pele ត្រូវបាន Cristiano Ronaldo បំបែកបានហើយ

កំណត់ត្រាស៊ុតបាល់បញ្ចូលទីជាច្រើនរបស់អតីតស្តេចបាល់ទាត់ប្រេស៊ីលលោក Pele ត្រូវបានខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Cristiano Ronaldo បំបែកបានហើយក្រោយពីកីឡាកររូបនេះរកបាន២គ្រាប់កាលពីប្រកួតជាមួយក្រុម Udinese កាលពីថ្ងៃអាទិត្យ។

យោងតាមការចេញផ្សាយរបស់រ៉យទ័រ ដែល CNA ដកស្រង់មកចុះផ្សាយបានឲ្យដឹងថា កីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះបានរកគ្រាប់បាល់បើកឆាកឲ្យក្រុម Juventus ក្នុងតង់ទី១។ ចំណែកការស៊ុតបាល់បញ្ចូលទី២គ្រាប់របស់ Cristiano Ronaldo គឺនៅនាទីទី៧០ ធ្វើក្រុមនេះទទួលបានជ័យជម្នះ ៤-១ លើក្រុម Udinese ។

ក្រោយរកបាន២គ្រាប់ ចំនួនគ្រាប់បាល់សរុបមាន៧៥៨គ្រាប់នៃអាជីពរបស់កីឡាករជើងចាស់ដែលមានរយៈពេលជិត២០ឆ្នាំចាប់តាំងពីលេងនៅ Sporting CP, Manchester United, Real Madrid, Juventus និងក្រុមជម្រើសជាតិព័រទុយហ្គាល់ ។ ខ្សែប្រយុទ្ធរូបនេះបានយកឈ្នះគ្រាប់បាល់សរុបរបស់លោក Pele ដែលមានចំនួន៧៥៧គ្រាប់ ហើយកំពុងតាមពីក្រោយកំណត់ត្រាសរុបរបស់លោក Josef Bican ដែលរកបានគ្រាប់បាល់សរុបក្នុងប្រវត្តិសាស្ត្របាល់ទាត់ចំនួន៧៥៩គ្រាប់ ៕

Loading...