កំណាត់ផ្លូវលេខ ២១៧ (ផ្លូវចំការដូង) ពីរង្វង់មូលគួរស្រូវ មកស្ពានព្រែកជ្រៃ អាជ្ញាធរ នៅបន្តបិទជាបណ្ដោះអាសន្ន

ភ្នំពេញ៖ គិតមកដល់ម៉ោងនេះ អាជ្ញាធររាជធានីភ្នំពេញ នៅបន្តបិទកំណាត់ផ្លូវលេខ២១៧ ឬផ្លូវចំការដូង ដដែល ដោយសារស្ថានភាពទឹក នៅបន្តហូរកាត់ខ្លាំង តាំងពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០កន្លងមក។

សូមបញ្ជាក់ថា៖ ការជូនដំណឹងបឋមនេះក៏ ដូចជា ការអំពាវនាវរបស់អាជ្ញាធរក្រុង ដល់ប្រជាពលរដ្ឋ ដែលចង់ធ្វើដំណើរកាត់កំណាត់ផ្លូវនេះ សូមមេត្តាវាងទៅផ្លូវផ្សេងដោយក្ដីអនុគ្រោះ ដើម្បីឱ្យអាជ្ញាធរ សមត្ថកិច្ច ងាយស្រួលធ្វើការជួយអន្តរាគមន៍ទៅលើប្រជាពលរដ្ឋ ដែលងាយរងគ្រោះដោយជំនន់ទឹកភ្លៀង ។

សូមជម្រាបថា កាលពីយប់ថ្ងៃទី១៤ខឺតុលាឆ្នាំ២០២០ លោក ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំបន្ត្រីជំនាញ និងកម្លាំងចម្រុះ បានចុះទៅពិនិត្យស្ថានភាពទឹកលើផ្លូវ ២១៧ និងស្ថានភាពទឹកនៅស្ទឹងព្រែកត្នោត ដើម្បីតាមតានស្ថានការណ៍ការពារកុំឱ្យពលរដ្ឋរងគ្រោះថ្នាក់ជាយថាហេតុ ។

ដោយឡែក លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារតាមដានស្ថានទឹកនៅទំនប់៧មករា ហើយនៅទីនោះមានក្រុមការងារប្រចាំការ២៤ម៉ោង លើ២៤ម៉ោងផងដែរ ដើម្បី តាមដានមុខព្រួញក្នុងតំបន់ប្រឈមនឹងជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោត បានចុះពិនិត្យតាមដាន និងវាយតម្លៃស្ថានភាពទឹក ដើម្បីសម្រួលលំហូរបរិមាណជំនន់ទឹកភ្លៀង នៅភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ព្រមទាំងត្រៀមលក្ខណ:កែលម្អបន្ថែមជាមុននឹងចាប់ផ្តើមអនុវត្តគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត នៅរាជធានី-ខេត្តទាំង៣ខាងលើ នាពេលដ៏ខ្លីខាងមុខ ៕

Loading...