កំពុងជិះម៉ូតូឌុបគ្នាត្រូវនាងជាសង្សារចាក់ទឹកអាស៊ីតរបួសទាំងពីរនាក់

ភ្នំពេញ ៖​និស្សិត​នៃ​សាកលវិទ្យាល័យ​សេដ្ឋកិច្ច​ម្នាក់ សង្ស័យ​មាន​ជម្លោះ ស្នេហា​ត្រីកោណ​ត្រូវ​នារី ជាស​ង្សារ លប​វាយប្រហារ​ដោយ​យក​ទឹក​អាស៊ីត ទៅ​ស្រោច លើ​ផ្ទៃមុខ​នឹង ដងខ្លួន​បណ្តាល​ឲ្យ​រលះ​រលួយ​ធ្ងន់ធ្ងរ​កាលពី រសៀល​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ ២០១៥ ​កន្លង​ទៅនេះ ស្ថិត​នៅតាម​បណ្ដោយ ផ្លូវ​លេខ​២១១ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ត្រង់​ចំ​ណុ​ច​ខា​ង​លិច​បុរី​កីឡា មុខ​អតីត​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ ខ​ណៈ​ពេល​ពួកគេ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា ត្រសង​តាមផ្លូវ​។​

សមត្ថកិច្ច ​មូល​រដ្ឋា​ន​បាន​ឲ្យ​ដឹង​ថា ឈ្មោះ​អ៊ឹង លី​ម៉ី ភេទ​ស្រី​អាយុ​ ២២ ​ឆ្នាំ ​មុខរបរ​អ្នកបកប្រែ​ភាសា ផ្សារ​សុរិយា​ស្នាក់​ផ្ទះ​ជួល​ផ្ទះ​លេខ​16E3​ផ្លូវ​166​សង្កាត់ ​អូរ​ឬ​ស្សី​២​។​ចំណែក​បុរស ជនរងគ្រោះ​ជា សង្សារ​ដែល​រង​នៅ​ជះ​ទឹក​អាស៊ីត​មាន ឈ្មោះ​ឡេង សុជាតិ​ត្រា​ភេទ​ប្រុស​អាយុ​២០ឆ្នាំ​មុខរបរ​និ​សិ​ត្ស​នៅ​សាកលវិទ្យាល័យ​ សេដ្ឋកិច្ច​ស្នាក់នៅ​បុរី​ហុង​សេង​ខណ្ឌដង្កោ​។​

​សាក្សី ​បាន​និយាយប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ បានឃើញ​ជនរងគ្រោះ​ទាំងពីរ​នាក់ ដែល​ជា​សង្សារ​នឹង​គ្នា ជិះ​ម៉ូតូ ម៉ាក​ហ្សូ​មមើ ឌុប​គ្នា បណ្តើរ ប្រកែក​គ្នា​បណ្តើរ ដោយ​ធ្វើដំណើរ បណ្ដោយ ផ្លូវ​លេខ​២១១ លុះ​មក ដល់ ចំណុច​ខាងលិច​បុរី​កីឡា មុខ​អតីត​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​នារី​ជាស​ង្សារ ដែល អង្គុយ​ខាងក្រោយ​មិនដឹង​ថា ​ខឹង​បុរស​ជាស​ង្សារ រឿង​អ្វី ទេ បាន​យក​កូន​ដប​មួយ​ចេញ ពី​កាបូប បើក​គម្រប រួចហើយ​ចាក់​ស្រោច​ទៅ លើ​ក្បាល​និង​ក របស់​បុរស​ដែល​កំពុង​បើក​ម៉ូតូ បណ្តាល​ឲ្យ​ក្តៅ ក្រហល់ក្រហាយ ក្រវាស់​ដៃ​គ្រវីក្បាល​ធ្វើឱ្យ ទឹក​អាស៊ីត​ខ្ទាត​ត្រូវ​ស្ដ្រី​ជា​អ្នក​ចាក់ ដែល​ជិះ នៅ​ខាងក្រោយ​ចំ​មុខ​ផងដែរ​។​សាក្សី​បន្តថា ក្រោយ​កើត ប្រជាពលរដ្ឋ​ បាន​នាំគ្នា​ជួយសង្គ្រោះ ហើយ ខាង​ប្រុស ត្រូវបាន​គេ​នាំទៅ​សង្គ្រោះ​នៅក្នុង មន្ទីរពេទ្យ​ឯកជន​មួយ នៅក្បែរ​ស្ដុ​ប​ទេព​ផន បន្ទាប់មក​ក្រុមគ្រួសារ​បាន​បញ្ជូន​ទៅ សង្គ្រោះ​បន្ដ​នៅ​ប្រទេស​វៀតណាម​។​

​ចំណែក ​ខាង​ស្រី ត្រូវ​បាន​គេ​នាំទៅ​សង្គ្រោះ​នៅ​មន្ទីរ ពេទ្យ​សម្ភព​ក្រុង ហើយ​បន្ទាប់មក​ក៏​ចាក ចេញពី​មន្ទីរពេទ្យ​យ៉ាង​ប្រញាប់ប្រញាល់ ដោយ​អះអាង​ថា ខ្លួន​ប្រញាប់​ទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​ដែរ​។​ពាក់​ព​ន្ធ័​នឹង បញ្ហា​នេះ បើតាម​អ្នកដឹង​ហេតុ​ការ​បាន​ឲ្យ​ដឹងថា ករណី​វាយប្រហារ​ទឹក​អាស៊ីត នេះ​អាច ផ្ដើម​ចេញពី​រឿង​ជម្លោះ រវាង​គូសង្សារ​នឹង​គ្នា​ខាង​ប្រុស ចង​បែកចិត្ត ព្រោះ ពួកគេ​ជា​និស្សិត រៀន​ជាមួយគ្នា ខាង​ស្រី​ខឹង ខាង​ប្រុស មិន​ព្រម​ចូល​ស្ដីដណ្ដឹង ក៏​ផ្ទុះ​ជម្លោះ​ជះ​ទឹក អាស៊ីត​ដាក់គ្នា​តែម្ដង​ទៅ​។​

​លោក នេ​ត ស៊ី ថុ​ន អធិការនគរបាល​ខ​ណ្ឌ​៧​មករា បាន​ឲ្យ​ដឹង​ថា ករណីនេះ អាច​ផ្តើម​ឡើង​ដោយ ជម្លោះ ព្រោះ​ពួកគេ​ទាំង​ពី​ជាស​ង្សារ នឹង​គ្នា ប៉ុន្តែ ​លោក​មិនទាន់ បានដឹង​ច្បាស់​ពី​រឿង​អ្វី​អោយ​ពិត​ប្រា​កស​នៅឡើយ​ទេ ដោយសារ​បច្ចុប្បន្ន ជនរងគ្រោះ បាន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម ចំណែក​សមត្ថកិច្ច​ទើបនឹង​ទទួល​បាន ពាក្យ​បណ្តឹង​ពី​ពូ​របស់​បុរសរងគ្រោះ​តែប៉ុណ្ណោះ ចំណែក​ខាង​ស្រី កំពុង​គេចខ្លួន ​សមត្ថកិច្ច ​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​រក​នារី​ដែល​យក​ទឹក​អាស៊ី ត មក​ចាក់​ពីលើ​សង្សារ​ដើម្បី​យក​ធ្វើការ​សាកសួរ​អោយ​ដឹង​និង​ចាត់​តាម​នីតិ​ វិធី​ច្បាប់​។​ពាក់​ព​ន្ធ័​នឹង​បញ្ហា​នេះ​កាសែត​កម្ពុ​ជាថ្មី​មិនអាច​សុំ​ ការ​បំភ្លឺ​ពី​ភា គី​ទាំងពីរ បញ្ជាក់​ពី​មូលហេតុ នៃ​អំពើ​ហិ​ង្សា​នេះ​អោយ​ច្បាស់​នោះ​នៅឡើយ​ទេ​៕

09_30_2015_11_25_16Untitled-1 600

Loading...

Leave a Reply

Your email address will not be published. Required fields are marked *