កំពុងអង្គុយចាំសង្សារ ឌុបដើរលេង ត្រូវជន សង្ស័យ២នាក់ភ្ជង់ប្លន់ ម៉ូតូយកទៅបាត់

ភ្នំពេញ៖និស្សិតឆ្នាំទី៤វា៉ន់ដាគណនីម្នាក់ខំកំពុងអង្គុយលើម៉ូតូចាំសង្សារឌុបយកទៅដើរលេងត្រូវបានជនសង្ស័យ២នាក់ដែលមិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូម៉ាកPCRពណ៍សមកធ្វើសកម្មភាពដោយប្រើអាវុធខ្លីមិនស្គាល់ម៉ាកភ្ជង់ប្លន់ម៉ូតូសង់ឌ្រីមសេ១២៥សេរីថ្មីឆ្នាំ២០១៥ពីជនរងគ្រោះរួចបើករត់គេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង០១និង៤០នាទីរសៀល ថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៥ស្ថិតនៅចំណុចផ្លូវបេតុងកែងសាលាបឋមសិក្សាពញាក្រែក ភូមិផ្សារតូចទួលសង្កែខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាយុវជនជាជនរងគ្រោះមានឈ្មោះគ្រុយសុផលអាយុ២៥ឆ្នាំនិងមានមុខរបរជានិស្សិតឆ្នាំទី៤នៃវិទ្យាស្ថានវា៉ន់ដាគណនីស្នាក់នៅផ្ទះជួលសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រុងភ្នំពេញស្រុកកំណើត ស្រុកមុខកំពូល ខេត្តកណ្តាល ។

បើតាមសមត្ថកិច្ច ម៉ូតូជនរងគ្រោះ ដែលត្រូវ ជនសង្ស័យ២នាក់ធ្វើសកម្មភាពភ្ជង់ប្លន់យកទៅបាត់នោះសេរីថ្មីឆ្នាំ២០១៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CR-1963 ដែលជាកម្មសិទ្ធរបស់ជនរងគ្រោះ  ។

បើតាមការរៀបរាប់ឲ្យដឹងពីយុវជនជាជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុខ្លួនបានណាត់សង្សារដើរលេងដោយមកអង្គុយចាំលើម៉ូតូនៅចំណុចកើតហេតុខាងលើខណៈកំពុងអង្គុយចាំសង្សារស្រាប់តែភ្លាមនោះក៍បានលេចមុខជនសង្ស័យ២នាក់ដែលមិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូធំម៉ាក(PCR) ដោយមិនបានចាំស្លាកលេខដោយជិះហួសហើយស្រាប់តែត្រឡប់បកក្រោយវិញមកធ្វើសកម្មភាពដោយដកអាវុធខ្លីភ្ជុងប្លន់រូបគាត់រួចជនសង្ស័យម្នាក់បានយកម៉ូតូរបស់ជនរងគ្រោះជិះរត់គេចខ្លួនបាត់ដោយសុវត្ថភាព។

ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលសង្កែដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមនផងដែរ ។

26-09-201558821

Loading...

Leave a Reply

Your email address will not be published. Required fields are marked *