កំពុង​រៀង​ចំ​ពិធី​មង្គលការ​ត្រូវ​ស្រាប់តែ​គ្រាប់​រ៉ុក្កែត​ធ្លាក់​មក​ចំ​ បណ្តាល​ឲ្យ​ស្លាប់​ និង​របួស​ច្រើន​នាក់​នៅ​អា​ហ្វ​នី​ស្ថាន​

​យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​៣០​ នាក់​ស្លាប់​ ភាគច្រើន​ជា​ស្ដ្រី​ និង​កុមារ​ នៅ​ពេល​ដែល​រ៉ុក្កែត​មួយ​គ្រាប់​បាន​ធ្លាក់​ ចំ​ផ្ទះ​ដែល​កំពុង​តែ​រៀបចំ​ពិធី​មង្គលការ​ ស្ថិត​នៅ​ខេត្ដ​ហែល​មែន​ ភាគ​ខាងត្បូង​ ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ នា​យប់​ថ្ងៃ​ទី​ ៣១​ ខែធ្នូ​ ចំ​ពេល​ដែល​ពលរដ្ឋ​កំពុង​រៀប​ ចំ​ស្វាគមន៍​ឆ្នាំ​ថ្មី​ ។​

​មន្ដ្រី​សន្ដិសុខ​នៅ​ខេត្ដ​ហែល​មែន​ បាន​បញ្ជាក់​ថា​ ហេតុការណ៍​ខាងលើ​កើត​ ឡើង​ស្ថិត​នៅ​ក្នុងភូមិ​ Mayyan​ Dazu​ បណ្ដាល​ឱ្យ​ពលរដ្ឋ​ស្លូតត្រង់​៣០​នាក់​បាត់​ បង់ជីវិត​ ក្នុង​នោះ​មាន​ស្ដ្រី​និង​កុមារ​ភាគ​ ច្រើន​ ។​ ក្រៅពី​នេះ​មាន​អ្នក​រង​របួស​ជា​ ច្រើន​ផ្សេង​ទៀត​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​ នៅ​មន្ទីរពេទ្យ​ ។​

ហេតុការណ៍​ខាងលើ​ កើតឡើង​ក្នុង​ពេល​ដែល​កម្លាំង​សន្ដិសុខ​ អា​ហ្វ​ហ្គា​នី​ស្ថាន​ និង​ក្រុម​ឧទ្ទាម​តា​លី​បង់​ កំពុង​វាយប្រហារ​គ្នា​ ដោយ​មាន​ទាំង​ បាញ់​រ៉ុក្កែត​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ ផង​ ។​ ជា​អកុសល​រ៉ុក្កែត​នោះ​ក៏​បាន​ធ្លាក់​ ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​កំពុង​រៀបចំ​ ពិធី​មង្គលការ​ ។​
​បុរស​ម្នាក់​ដែល​ជា​ភ្ញៀវ​បាន​អញ្ជើញ​ ទៅ​ចូលរួម​ពិធី​មង្គលការ​នោះ​បាន​រៀប​ រាប់​ថា​ “​ខ្ញុំ​មិនឃើញ​កូន​ទាំង​៩​នាក់​ របស់​ខ្លួន​នោះ​ឡើយ​ ។​ ខ្ញុំ​កំពុង​តែ​ប្រមូល​ បំណែក​សាកសព​ ប៉ុន្ដែ​មិនដឹង​ថា​ជា​ របស់​អ្នក​ណា​នោះ​ឡើយ​”​ ។​

​ប្រភព​ព័ត៌មាន​នៅ​ក្នុង​តំបន់​បាន​ បញ្ជាក់​ថា​ ក្រៅពី​អ្នក​ស្លាប់​៣០​នាក់​ នៅ​ មាន​៤០​នាក់​ទៀត​រង​របួស​ ហើយ​ចំនួន​ អ្នក​ស្លាប់​អាច​នឹង​កើនឡើង​ដោយសារ​ អ្នក​រង​របួស​ជា​ច្រើន​ស្ថិត​ក្នុង​សភាព​ គ្រោះថ្នាក់​សង្គ្រោះ​បន្ទាន់​ ។​

​ខេត្ដ​ហែល​មែន​ជាទី​តាំង​ដែល​ទាហាន​ រដ្ឋាភិបាល​ និង​ក្រុម​តា​លី​បង់​វាយ​ ប្រហារ​គ្នា​ឃ្លាំង​ជាងគេ​បំផុត​រយៈពេល​ ៦​ខែ​កន្លង​មក​ ។​ ក្រោយ​ពេល​កម្លាំង​ ទាហាន​ណា​តូ​បាន​ដក​ចេញពី​ទី​នេះ​ ។​ តាម​របាយការណ៍​របស់​អង្គការ​សហ​ ប្រជាជាតិ​បានឱ្យ​ដឹង​ថា​ ក្នុង​ប្រទេស​ អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ក្នុង​ឆ្នាំ​២០១៤​ មាន​ ពលរដ្ឋ​ស្លូតត្រង់​ដល់​ទៅ​ជាង​៣.២០០​ នាក់​បាត់បង់​ជីវិត​ និង​ជិត​៦​ពាន់​នាក់​រង​ របួស​ក្នុង​ការ​វាយប្រហារ​របស់​ក្រុម​ តា​លី​បង់​ ៕

civilians-killed-in-Helmand

Loading...

Leave a Reply

Your email address will not be published. Required fields are marked *