កំពូលគ្រូទាយបោកនារីអាយុ២៣ឆ្នាំម្នាក់ចូលផ្ទះសំណាក់រំលោភបានសម្រេចរហូតដល់៥ដងរយៈពេល២ម៉ោង

ភ្នំពេញ៖ គ្រូទាយកំហូចម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីនារីរងគ្រោះក្រោយពីនាំនាងទៅដេកផ្ទះសំណាក់រួមរ័កក្នុងរយៈពេល២ម៉ោងបានសម្រេច រហូតដល់៥ដង ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង១០និង៣៥នាទីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅរង្វង់មូលចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចប៉ុស្តិ៍ចោមចៅបានប្រាប់ថា គ្រូទាយកំពូលបោក ឈ្មោះ ភុន សុខអេង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរគ្រូទាយ មានទីលំនៅភូមិត្រពាំងអត់ទឹក ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ចំណែកនារីរងគ្រោះ មានឈ្មោះ ទ ស វ ឌ អាយុ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

ប្រភពបន្តថា តាមសម្តីនារីរងគ្រោះបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២០ ខែវ៨ច្ឆិកា កន្លងមក គ្រូកំពូលបោក បានណាត់ឲ្យនាងមកជួប ដើម្បីកាត់គ្រោះចង្រៃ ហើយពេលមកដល់ បុរសខាងលើនាំចូលផ្ទះសំណាក់ មួយក្នុងសង្កាត់ចោមចៅ និយាយបំភ័យរឿងកើតគ្រោះ ទាល់តែកាត់គ្រោះចេញទើបផុតទុក្ខទោសអប្រិយចង្រៃ តែចាំគេជួយ ដោយបង្ខំឲ្យនាងដេករួមរ័ក្ស ក្នុងរយះពេល២ម៉ោងក្នុងផ្ទះសំណាក់រហូតបានសម្រេចដល់ទៅ៥ដង រួចទើបឲ្យនាងវិលត្រឡប់ទៅស្រុកកំណើតវិញ ។ លុះរហូតដល់ប្រឹកថ្ងៃទី២៧ ខែវិច្ឆិកា គ្រូទាយកំពូលបោក បានណាត់ឲ្យនាងមកជួបសារជាថ្មី ដោយដឹងថាបាញ់បោកគ្រូទាយរូបនេះហើយ មកតាមការណាត់សន្យា តែមុននឹងជួបប្តឹងបូ៉លីសបុ៉ស្តិ៍ចោមចៅ រួចទើបទៅជួប ត្រង់ចំណុចរង្វង់មូលចោមចៅ ប្រទះឃើញមុខ ទើបនគរបាលចាប់ឃាត់ខ្លួនបានតែម្តង យកទៅសាកសួរនៅបុ៉ស្តិ៍ចោមចៅ ៕

dd ddr rrr

untitled-1

Loading...