ស្រីស្អាត បើករថយន្តល្បឿនលឿន ឡាយវីដេអូ រេចង្កូតធ្លាក់បឹង…

ខេត្តកណ្តាល៖ នារីម្នាក់បានបាត់បង់ជីវិត បន្ទាប់​ពីត្រូវគេដឹងថា បានបើកបររថយន្ត​ល្បឿនលឿនផង និងឡាយវីដេអូ​ផង ហើយជ្រុលចង្កូលក្រឡាប់​រថយន្តធ្លាក់ចូល​បឹង​​ឈ្លក់ទឹក ។

អធិការនគរបាលក្រុងតាខ្មៅ​ លោកវរសេនីយ៍ទោ​ យី​ វណ្ណដា​ ថ្លែងប្រាប់ប្រភពព័ត៌មានថា​ សពជនរងគ្រោះមានឈ្មោះ មាន ចាន់វលក្ខណ៍ អាយុ៣០ឆ្នាំ មានទីលំនៅសង្កាត់ចំការដូង ខណ្ឌដង្កោ ជាអ្នកបើកបររថយន្តម៉ាក TOYOTA CAMRY ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BG-7274 ។

នារីរងគ្រោះបានបេីករថយន្តរេចង្អូតក្រឡាប់ចូលបឹង​ ឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម​ កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០​ ស្ថិតនៅចំណុចខាងមុខបុរីជីបម៉ុង លើបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែកនិយាយថា រថយន្តដែលកើតមានគ្រោះថ្នាក់នេះ បើកបរក្នុងល្បឿនលឿន ទិសដៅពីជើង ទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតមកឆ្វេង ធ្លាក់ផ្លូវក្រឡាប់ចូលបឹងបណ្ដាលឲ្យអ្នកបើកបរស្លាប់តែម្ដង។

តាមការស្រាវជ្រាវ​របស់សមត្ថកិច្ចជំនាញ​​ជុំវិញ​កន្លែងកើតហេតុ ក៏ដូចជា​ការពិនិត្យ​បច្ចេកនៅក្នុងរថយន្ត​បានដឹងថា នារីរងគ្រោះ​បើកបរ​ល្បឿន​កុងទ័រប្រហែល​១២០ ហើយឡាយវីដេអូដៃម្ខាង និងជែងរថយន្ត​ដឹកដីនៅខាងមុខ ទើបជ្រុលចង្កូត​ក្រឡាប់ធ្លាក់បឹងតែម្តង ៕

Loading...