កំពូល​អ្នកកា​ទូត​អាមេរិក​ថា សំពាធ​លើ​លោកស្រី យី​ង​ឡាក់ បង្ក​ឲ្យ​មាន​បញ្ហានយោបាយ

អ្នកកា​ទូត អាមេរិក​លំដាប់​កំពូល​ម្នាក់ បាន​និយាយ កាលពី​ម្សិលមិញ ខណៈ​បំពេញ​ទស្សនកិច្ច​នៅ​ថៃ ថា ក្រោយ​ពេលដែល​សភា​ថៃ បានសម្រេច​ឲ្យ​លោកស្រី ឈប់​ធ្វើ​នយោបាយ៥ឆ្នាំ ដោយសារ​ធ្វេស​ប្រ​ហេស​ការងារ​នោះ នឹង​ជំរុញ​ឲ្យ​មាន​កង្វល់​នយោបាយ​បន្ថែមទៀត។

បន្ទាប់ពី​បាន​ជួប​ជាមួយ អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ កំពូល​អ្នកកា​ទូត​អាមេរិក លោក Daneil Russel បាន​អះអាង នៅក្នុង​សកលវិទ្យា​ល័យ Chulalongkorn ថា « ភាពយុត្តិធម៌​គឺជា​រឿង​សំខាន់ នៅពេលដែល​មេដឹកនាំ​ជាប់ឆ្នោត​ម្នាក់ ត្រូវបាន​ទម្លាក់​ចេញពី​តំណែង ហើយ​ត្រូវបាន​ចោទប្រកាន់​ដោយ​អាជ្ញាធរ​ដែល​ប្រតិបត្តិ​តាម​រដ្ឋប្រហារ បន្ទាប់មកទៀត បន្ត​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋ ខណៈដែល​ដំណើរការ​ប្រជាធិបតេយ្យ​ជា​មួលដ្ឋាន ត្រូវបាន​បំពាន​នោះ សហគមន៍​អន្តរជាតិ​មាន​ក្តី​ព្រួយបារម្ភ​ថា សកម្មភាព​ទាំងនេះ​អាច​បង្ក​ឲ្យ​បញ្ហា​និ​យោ​បាយ» ។

លោក Russel បាន​សង្កត់ធ្ងន់ថា អាមេរិក​មិន​លំអៀង​ខាង​ណា​នោះទេ ក្នុង​កិច្ចការ​នយោបាយ​នៅ​ប្រទេស​ថៃ ប៉ុន្តែ​ចង់​ឲ្យ​មាន​ការចរចា​គ្នា​ដ៏​មាន​សារៈសំខាន់​បន្ថែមទៀត។ លោក​បានបញ្ជាក់​ជាថ្មីទៀត អាមេរិក​សុំ​អំពាវនាវ​ឲ្យ​បញ្ចប់​ច្បាប់​រឹតបន្តឹង លើ​ការបញ្ចេញមតិ និង​ក្នុង​សភា។

គួរ​បញ្ជាក់ថា លោក Russel មិនបាន​ជួប នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា​ទេ ដោយ​លោក​នឹង​មក​ប្រទេស​កម្ពុជា សម្រាប់​ដំណើរ​ទស្សនកិច្ច​ក្នុង​តំបន់ បន្ទាប់។

សហរដ្ឋអាមេរិក បាន​ផ្អាក​ជំនួយ​ផ្នែក​សន្តិសុខប្រចាំឆ្នាំ​ដល់​​ថៃ ក្នុង​ទំហំ​ទឹកប្រាក់ ៤.៧លាន​ដុល្លារ​អាមេរិក ក្រោយ​រដ្ឋប្រហារ​យោធា ដឹកនាំ​ដោយ​លោក ប្រា​យុទ្ធ។ ​កាលពី​ម្សិលមិញ​នេះដែរ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក បាន​ឲ្យ​ដឹងថា លោក Russel បាន​រាយការណ៍​ថា ក្រោយពេល​លោក​ជួប​រដ្ឋមន្ត្រីការបរទេស​ថៃ​នោះ បង្ហាញ​ឲ្យ​ឃើញថា ទំនាក់ទំនង​រវាង​អាមេរិក​និង​ថៃ មិនទាន់​អាច​ត្រលប់មក​សភា​ដើម​វិញ​ទេ លុះត្រា​ណា​លទ្ធិប្រជាធិបតេយ្យ​មាន​ឡើងវិញ នៅ​ប្រទេស​ថៃ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *