កំលាំងសន្តិសុខផ្ទៃក្នុងនៃស្នងការនគរបាលខេត្តសៀមរាបចុះបង្រ្កាបករណីជនឆ្លៀតឱកាសអុជធូកទារលុយភ្ងៀវនៅតំបន់អង្គរ

ខេត្តសៀមរាប ៖ក្រោយពីមានការចុះផ្សាយតាមពត៌មានក្នុងស្រុក និង ប្រពន្ឋ័សង្គមថាមានករណីជនឆ្លៀតឱកាសនិយមអុជធូកអោយភ្ងៀវទេសចរណ៍ដើម្បីទារលុយច្រើននិងអាប់លុយក្លែងក្លាយនោះ នៅព្រឹកព្រលឹមស្រាល ថ្ងៃទី08ខែកញ្ញាឆ្នាំ2015នេះ ក្រោមការបញ្ជា ពីលោកស្នងការនគរបាលខេត្តសៀមរាប លោកវរសេនីយ៍ទោ ហួត សុធីនាយការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានដឹកនាំកំលាំងចុះសង្កេតមើលសកម្មភាពជនឆ្លៀតឱកាសអុជធូកអោយភ្ងៀវទេសចរណ៍ហើយហើយទារលុយច្រើនពីភ្ងៀវនៅតំបន់ប្រាសាទអង្គរ ខេត្តសៀមរាប។ ជាក់ស្តែងនៅថ្ងៃនោះកំលាំងការិយាល័យសន្តិសុខផ្ទៃក្នុងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅវេលាម៉ោង6ម00ព្រឹកបានឃើញសកម្មភាពជាក់ស្តែងមានមនុស្ស 2នាក់បានធ្វើសកម្មភាពអុជធូកអោយភ្ងៀវទេសចរណ៍អឺរ៉ុប2នាក់នៅរោងទងទី2នៃប្រាសាទអង្គរវត្ត ពេលនោះកំលាំងបាន ធ្វើការសួរនាំ បានម្នាក់ ឈ្មោះ ឆម ប្រុញ ភេទប្រុស អាយុ 34ឆ្នាំ មុខ របរ ជាងជួសជុលប្រាសាទ សព្វថ្ងៃរស់នៅ ភូមិតាប៉ាង ឃុំអំពិល ក្រុងសៀមរាប ខេត្តសៀមរាប ហើយនិង ដៃគូរ ម្នាក់ទៀតពេលឃើញសមត្ថកិច្ចបានរត់គេចយ៉ាងលឿនចូលព្រៃអង្គរបាត់ តែក្រោយមកសមត្ថកិច្ចក៍បានហៅមកបានផងដែរ ជននោះឈ្មោះ ផ្លត ផ្លឹត ភេទ ប្រុស អាយុ29ឆ្នាំ មុខរបរ ភ្ងាក់ងារទេសចរណ៍ នៅ អង្គរវត្ត ។ ពេលនោះសមត្ថកិច្ចបាននាំទៅប៉ុស្តិដើម្បីសាកសួរនិងអនុវត្តទៅតាមនិតិវិធីច្បាប់។

unnamed

Loading...

Leave a Reply

Your email address will not be published. Required fields are marked *