កំសត់អីកំសត់យ៉ាងនេះ!!! ជួបគ្រោះថ្នាក់ចរាចរណ៍ធ្លាយពោះវៀន គ្មានលុយព្យាបាល សុខចិត្តរុំថង់ រហូត​ដង្កូវ​ចោះ

បរទេស៖ បច្ចុប្បន្ន អ្នកនិយមលេង​បណ្តាញ​សង្គម​កំពុងតែ​ធ្វើចរាចរ​រូបភាពបុរស​កំសត់​ម្នាក់ មាន​វ័យកណ្តាល​ដែល​កំពុងប្រឈម​នឹងគ្រោះថ្នាក់​បំផុតនោះ គឺពោះវៀន​របស់គាត់​បានធ្លាយ​ចេញ​មក​ខាងក្រៅ ហើយ​គាត់​មិនបាន​ធ្វើការ​វះកាត់​នោះទេ ដោយ​​គ្រាន់តែ​យកថង់មក​ចងបិទ​ ដើម្បី​កុំឲ្យខ្យល់​ចូល ដែល​យើង​មើលទៅ គួរឲ្យ​អាសូរខ្លាំង​ណាស់។

ដោយ​សារជីវភាព​ក្រីក្រ បុរសម្នាក់​ឈ្មោះ ប៊ុត សាយ៉ាម៉េត គឺតែង​តែ​ធ្វើដំណើរ​តាម​ដងផ្លូវសាធារណៈ​ដើម្បី​រើសអូស​សម្រាប់​លក់ចិញ្ចឹម​ជីវិត​ទាំងខ្លួន​មាន​ជម្ងឺប្រចាំ​កាយ គឺសរីរាង្គ​មានភាព​មិន​ប្រក្រតី ធ្លាយ​ក្រពះ​ចេញមក​ខាងក្រៅ​ពោះ ហើយ​មិនបាន​ព្យាបាល​ត្រឹមត្រូវ​នោះទេ ដោយ​គ្រាន់​តែយក​ថង់​រុំប៉ុណ្ណោះ។ លោក ប៊ុត សាយ៉ា​ម៉េត ត្រូវ​បាន​គេស្គាល់​ថា លោក​សព្វថ្ងៃគ្មាន​ផ្ទះសម្បែង​សម្រាប់​ស្នាក់​នៅ​នោះ​ទេ គឺលោក​តែង​ទៅស្នាក់​នៅទីវត្តអារាម​មួយកន្លែង​នៅក្នុង​ប្រទេសថៃ។

លោកប៊ុត សាយ៉ាម៉េត បាន​ប្រាប់អ្នក​ដែលបាន​ចុះ​ទៅថត​រូបលោក​នេះថា ដើម​ហេតុដែល​នាំ​ឲ្យ​លោកធ្លាក់​ខ្លួន​លំបាក បូក​រួមទាំង​ជម្ងឺដ៏​ធ្ងន់ធ្ងរ​នេះ គឺដោយសារ​តែលោក​បានជួបគ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពីប៉ុន្មាន​ឆ្នាំមុន ហើយ​គ្មាន​លុយ​ព្យាបាល​រហូតដល់​សព្វ​ថ្ងៃ​នេះ។ ប៉ុន្តែរូប​ថត​ប៉ុន្មាន​ស​ន្លឹក​នេះ បាន​ធ្វើឲ្យ​អ្នកនិយម​លេង​បណ្តាញ​សង្គម ឃើញ​ហើយ​កើតចិត្ត​សង្វេគ​អាណិត​អាសូរ រហូត​ពួកគេ​បាន​នាំគ្នា បង្កើត​មូល​និធិសប្បុរស​ជន សម្រាប់​ជួយ​ដល់បុរស​ម្នាក់នេះ ក្នុងការ​ព្យាបាល​នៅមន្ទីពេទ្យ៕

Loading...