ក្ដាម​ខ្ទិះ​លឿង​ខ្ចី​លក់​ប្រាណ​នៅ​គៀន​វត្ត​ឃើញ​ស្រក់​ទឹក​មាត់​

ក្ដាម​សមុទ្រ​ដែល​ស្រោច​ដោយ​ខ្ទិះ​ដូង​ ​ខ្លួន​ឡើង​ពណ៌​លឿង​រលោង មាន​ទាំង​គ្រឿង​ឈ្ងុយ​អប់​ជាប់​ពី​លើ​ផង​ លម្អ​ដោយ​ស្លឹក​ខ្លឹម​ពណ៌​បៃតង​ស្រស់​ កំពុង​បញ្ចេញ​សម្រស់​ ធ្វើ​ឲ្យ​ទប់​ចិត្ត​លេប​ទឹក​មាត់​មិន​បាន។

គ្រាន់​តែ​ខាំ​មួយ​ក្រឹប​ ជាតិ​ខ្ទិះ​​​​​​មិន​ប្រៃ​ពេក​ មិន​ផ្អែម​ពេក​​ ជ្រាប​ពេញ​អណ្ដាត។ សាច់​ក្ដាម​ពណ៌​ស​ទន់​​​ចូល​ជាតិ​សព្វ​គ្រឿង រី​ឯ​ដង្កៀប​ក្ដាម​វិញ​មាន​សាច់​ឡើង​ណែន គ្រាន់​តែ​ចាប់​កាច់​ភ្លាម​ទឹក​ខ្ទិះ​គ្រឿង​ក៏​ហូរ​ចេញ​មក។ ចំណែក​គ្រឿង​វិញ​មាន​​បង្កប់​ទៅ​​ដោយ​​​​​ខ្ទឹម​ រមៀត​ មាន​​ក្លិន​ប្រហើរ តែ​មិន​ស្កាត​ជាប់​ធ្មេញ​ ឬ​អណ្ដាត​ ញុំា​ហើយ​មិន​ទ្រាន់​សោះ។ ចុះ​មាន​អ្នក​ណា​ចូល​ចិត្ត​ជញ្ជក់​ជើង​ក្ដាម​ទេ?

ពេល ​ខ្លះ​ញុំា​ទៅ​ប៉ះ​ស្លឹក​ខ្ទឹម​មួយៗ​ ពិត​ជា​បង្កើន​ឱជារស​ហិល​ប្រហើរ​តិចៗ​​ថែម​មួយ​កម្រិត​ទៀត។ ពេល​ញុំា​កុំ​ភ្លេច​យក​ខ្ទិះ​គ្រឿង​នោះ​យក​ទៅ​ស្រូប​ញុំា​ជា​មួយ​បាយ​ណា៎​ ​ព្រោះ​វា​ក៏​​ឆ្ងាញ់​ដែរ! ធានា​ថា​បាន​ញុំា​ក្ដាម​ខ្ទិះ​នេះ​ហើយ ប្រាកដ​ជា​បាយ​ឆ្ងាញ់ ​និង​​មិន​អាច​បំភ្លេច​នូវ​រសជាតិ​វា​បាន​ឡើយ។
ចង់ ​ភ្លក្ស​រសជាតិ​ក្តាម​ខ្ទិះ​បែប​ស្រុក​ស្រែ​នេះ​ អ្នក​អាច​ទៅ​រក​បាន​នៅ​ផ្ទះ​ហាង​ម្ហូប​ស្រែ​ក្បែរ​វត្ត​ ទល់​មុខ​វត្ត​មហា​មន្ត្រី៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *