ក្តៅៗ !!! មេឈ្មួញ គង់ ក្រឹង នៅតែមានអំណាចខ្លាំងក្លា ក្នុងការដឹកជញ្ជូនឈើទៅស្រុកវៀតណាម

ក្រោយពេលកាប់កបនឹងមុខជំនួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមតំបន់ព្រំដែនក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ រយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ស្រាប់តែមេឈ្មួញ គង់ ក្រឹង ក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភយ៉ាងឆាប់រហ័សស្ទើរតែគ្មាននរណាអាចនឹក ស្មានដល់។ ជាងនេះទៅទៀតមេឈ្មួញ គង់ ក្រឹង បានក្លាយជាឧត្តមសេនីយ៍យោធាពាក់ ផ្កាយ១ និងក្លាយជាឧកញ៉ាល្បីឈ្មោះក្នុងរយៈពេលដ៏ខ្លី ហើយនៅតែបន្តសកម្មភាពដឹកជញ្ជូន ឈើចេញទៅស្រុកយួនដោយគ្មានញញើតអ្វីទាំងអស់។ ការដែលមេឈ្មួញ គង់ ក្រឹង មានអំ ណាច កាន់តែធំធេងគឺដោយសារអាងមានខ្នងបង្អែកជាមន្ត្រីនគរបាលជាន់ខ្ពស់នៅក្រសួង មហាផ្ទៃ និងមានខ្នងបង្អែកយ៉ាងរឹងមាំនៅក្នុងក្រសួងការពារជាតិផងដែរ។

ថ្មីៗនេះមានសេចក្តីរាយការណ៍ពីមន្ត្រីយោធាក្នុងស្រុកស្នួល ខេត្តក្រចេះ ឲ្យដឹងថាមេ ឈ្មួញ គង់ ក្រឹង បានយកឥទ្ធិលថ្នាក់ដឹកនាំក្រសួងការពារជាតិម្នាក់មកប្រើដើម្បីធ្វើសកម្មភាព ឈូសឆាយដីព្រៃនៅចំណុចឃុំត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ ដោយគ្មានមន្ត្រីអាជ្ញាធរឬ មន្ត្រីជំនាញពាក់ព័ន្ធណាហ៊ានក្អកជាមួយឡើយ។ ប្រភពពីមន្ត្រីយោធាបានឲ្យដឹងទៀតថា មេ ឈ្មួញ គង់ ក្រឹង អ្នកភូមិហៅថាលោកឧកញ៉ា គង់ ក្រឹង កំពុងឈូសឆាយធ្វើផ្លូវដើម្បីដឹកជញ្ជូន ឈើប្រណីតចេញទៅស្រុកយួនតាមច្រកដេ៣ ស្ថិតនៅក្នុងភូមិជ្រៃ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រ ចេះ ហើយមន្ត្រីអាជ្ញាធរកំពុងរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោកឧត្តមសេនីយ៍ គង់ ក្រឹង ធ្វើអ្វីៗតាមអំពើចិត្ត។ ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំងព្រោះមេឈ្មួញរូបនេះយក ឈ្មោះថ្នាក់ដឹកនាំក្រសួងការពារជាតិមកប្រើដើម្បីឈូសឆាយដីព្រៃយ៉ាងគឃ្លើន។

ប្រភពពីមន្ត្រីអាជ្ញាធរក្នុងឃុំ២ធ្នូ និងឃុំត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹង ថាបច្ចុប្បន្នមេឈ្មួញ គង់ ក្រឹង នៅតែអាចប្រមូលទិញឈើប្រណីតនិងដឹកជញ្ជូនឈើចេញទៅ ស្រុកយួនដោយពុំមានមន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ហ៊ានប៉ះពាល់ ឈ្មួញជាឧកញ៉ាមន្ត្រីយោធារូបនេះឡើយ។ មួយថ្ងៃៗមានឈ្នួញតូចៗដឹកឈើតាមម៉ូតូនិង តាមរថយន្តយកទៅលក់ឲ្យមេឈ្មួញ គង់ ក្រឹង ដល់ទីតាំងស្តុកឈើនៅក្បែរតំបន់ព្រំដែនតែ ម្តង ហើយពេលប្រមូលទិញឈើបានគ្រប់ចំនួនតាមការបញ្ជាទិញពីឈ្មួញយួនទើបមេឈ្មួញ គង់ ក្រឹង ដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូន។ ដោយសារតែមេឈ្មួញ គង់ ក្រឹង មានអំណាចយ៉ាងធំធេងក្នុងការដឹកជញ្ជូនឈើចេញទៅស្រុកយួនបែបនេះហើយទើបបទ ល្មើសកាប់ឈើក្នុងខេត្តកំពង់ធំ ខេត្តក្រចេះ ស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី កំពុងតែបន្តកើតឡើងយ៉ាងមហន្តរាយ៕

Loading...