ក្នុងខែតុលា ឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានការបរិច្ចាគទឹកប្រាក់សរុបចំនួន ៣៧៤ ៣២៤ ១០០ រៀល និង ៦៦៣ ៥៦២ ដុល្លារអាមេរិក

ភ្នំពេញ៖ ដោយឈរលើស្មារតី “ខ្មែរជួយខ្មែរ” ក្នុងខែតុលា ឆ្នាំ២០២០ នេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានការបរិច្ចាគទឹកប្រាក់សរុបចំនួន ៣៧៤ ៣២៤ ១០០ រៀល និង ៦៦៣ ៥៦២ ដុល្លារអាមេរិក ដែលជាការបរិច្ចាគពីសប្បុរសជនចំនួន ៥ ២៧៦ រូប, ពីកាត់កម្រៃសំបុត្រចូលទស្សនាតំបន់រម្យណីយដ្ឋានអង្គរក្នុងត្រីមាសទី៣ ឆ្នាំ២០២០ និងថវិកាទទួលបានពីហិបបរិច្ចាគនៅតាមគោលដៅចំនួន ០៤ ទីតាំង។ ក្នុងចំណោមសប្បុរសជនទាំង ៥ ២៧៦ រូប មានសប្បុរសជនជា សមាជិកកិត្តិយស ចំនួន ១១ រូប, សមាជិកគាំទ្រ ចំនួន ៤ ៦៦៤ រូប, សប្បុរសជនផ្សេងៗ ចំនួន ៦០១ រូប។

មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងទស្សនៈវិស័យ កុមារជាអនាគតរបស់កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគនូវថវិកាសម្រាប់ទ្រទ្រង់ និងធានានូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ០៥ ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពរបស់កុមារ និងទារកនៅកម្ពុជា និងសូមលើកទឹកចិត្តដល់សប្បុរសជន ឱ្យបន្តចូលរួមបរិច្ចាគជាមួយ មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈមធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃសេវាជាមួយធនាគារ៖ ធនាគារ ABA (គណនីប្រាក់រៀល៖000791704, ប្រាក់ដុល្លារ៖000791702), ធនាគារ ACLEDA (គណនីជាប្រាក់រៀល៖0001-0341273813, ប្រាក់ដុល្លារ៖0001-0341273824),ធនាគារ Canadia (គណនីប្រាក់រៀល៖001-0004517348,ប្រាក់ដុល្លារ៖001-0004517337) ធនាគារ Chip Mong (គណនីប្រាក់រៀល៖10115556, ប្រាក់ដុល្លារ៖10115555),ភ្នាក់ងារ Wing (គណនីប្រាក់រៀល៖5559, ប្រាក់ដុល្លារ៖5558),ភ្នាក់ងារ True Money (គណនី៖1992) ឬតាមរយៈការបរិច្ចាគដោយផ្ទាល់នៅលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានទីតាំងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬតាមរយៈលេខទូរសព័្ទ៖ ០៦១ ៧០ ១១១១។
សប្បុរសជនអាចចូលជា សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬជា សមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ/៦០ ០០០ (ហុកសិបពាន់ )រៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ”៕

Loading...