ក្នុងមួយយប់ ក្មេងប្រុសម្នាក់ចាប់រំលោភក្មេងស្រីរហូតដល់៨ដង

ខេត្តតាកែវ៖ ក្មេងប្រុសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបញ្ជូនទៅ តុលាការកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ តាមពាក្យបណ្ដឹងរបស់ឪពុកម្ដាយក្មេងស្រីរងគ្រោះដែលថា បាននាំក្មេងស្រីរងគ្រោះយកទៅរំលោភរហូតសម្រេច៨ដងក្នុងមួយយប់ ។

ករណីរំលោភនេះបានកើតឡើងតាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ នៅផ្ទះរបស់ជនសង្ស័យស្ថិតក្នុងភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។
លោក មឿង សារុន អធិការនគរបាលស្រុកសំរោងបានឲ្យដឹងថា ក្មេងប្រុសជាប់ចោទឈ្មោះ ថោង វុទ្ធី ហៅសូ អាយុ១៥ឆ្នាំ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ល.ស.ក អាយុ១៤ឆ្នាំ ។

ក្មេងស្រីរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង៨ព្រឹ កជនសង្ស័យបានទូរស័ព្ទណាត់ជួបនាងនៅម្ដុំវត្តអំពិល ស្ថិតក្នុងឃុំលាជបូរ។

បន្ទាប់មកជនសង្ស័យបានបបួលនាងទៅញ៉ាំអី តែមិនបានដឹកនាងទៅញ៉ាំទេ គឺជនសង្ស័យបានដឹកនាងទៅផ្ទះរបស់គេ ហើយធ្វើសកម្មភាពសម្រាតខោអាវ ហើយរំលោភនាងបានសម្រេចជាបន្តបន្ទាប់ចំនួន៨ដង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពរំលោភទៅលើក្មេងស្រីរងគ្រោះពិត ប្រាកដមែន តែជាការស្ម័គ្រចិត្តរៀងៗខ្លួន គ្មានការបង្ខិតបង្ខំអ្វីឡើយ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *