ក្បាច់រួម​ភេទ​ស្រី​នៅពីលើ​ប្រុស ​​​​អាច​ធ្វើ​ខាងប្រុស​ជួប​បញ្ហា​​​បាក់​លិង្គ​

យោងទៅតាមការ​សិក្សា​​ស្រាវ​ជ្រាវថ្មី​អ្នក​បាន​បង្ហាញ​ថា ការ​រួម​ភេទ​ដែល​​មាន​គ្រោះថ្នាក់​ដល់បុរស​​នោះគឺ ការរួមភេទក្បាច់​ស្រីលើប្រុស ដូច្នេះសូម​លោក​អ្នក​ស្វែង​យល់​ទាំង​​អស់គ្នា​។

ក្បាច់រួមភេទ Woman on top ឬស្ត្រីនៅពីលើ ដែលអ្នកមានដៃគូ និងអ្នកប្រឡូក ក្នុងការរួមភេទ តែងតែ​និយម​អនុវត្ត​នោះ នៅពេលនេះ ការសិក្សាស្រាវជ្រាវថ្មីមួយ បានបង្ហាញថា ក្បាច់ស្ត្រីនៅពីលើ អាចនឹងបង្កអោយ លិង្គបុរសបាក់ ឬមានរបួស ។ វេជ្ជបណ្ឌិតនិង អ្នកសិក្សាជាច្រើនបានធ្វើការ តាមដានអ្នកជំងឺ ដែលគេសង្ស័យថា “ បាក់លិង្គ” នៅក្នុង​អង្គភាព A&E រកឃើញថា ក្បាច់ស្ដ្រីនៅពីលើ គឺជាមូលហេតុស្ទើរ ពាក់កណ្តាលនៃអ្នក រងរបួសទាំងនោះ។

ការសិក្សាមួយនេះបាន បោះពុម្ពផ្សាយ នៅក្នុងកាសែត Advances in Urology journal ដែលធ្វើការតាមដាន បុរស​វ័យ៣០ឆ្នាំ ហើយបានប្រឡូករឿង រួមភេទអស់រយៈពេល ១៣ឆ្នាំ ដើម្បីកំណត់យន្តការ ដែលបណ្តាលឲ្យ លិង្គបុរស​បាក់ឬរងរបួស ។ សេចក្តីសន្និដ្ឋានបង្ហាញថា ក្បាច់ដែលប្រឈមនឹង គ្រោះថ្នាក់ បំផុតគឺស្ត្រីនៅពីលើ ។ ការសិក្សា​មួយ​នោះបានលើកឡើងថា “កាសិក្សារបស់យើងគាំទ្រ កត្តាពិតជាក់ស្តែង មួយនៃការរួមភេទ ដោយប្រើក្បាច់ “ស្ត្រីនៅ​ពីលើ” ថាជាក្បាច់រូមភេទ ដែលមានសក្តានុពល បង្កឲ្យមានហានិភ័យ ទាក់ទងនឹងជំងឺ បាក់លិង្គ” ។

ការសិក្សានោះបន្ត លើកឡើងដែលថា “ទ្រឹស្តីរបស់យើងគឺថា នៅពេលដែល​ស្ត្រីនៅពីលើនាង ពិតជាអ្នកគ្រប់​គ្រង​ចល​នា​ព្រមជាមួយ នឹងទម្ងន់ខ្លួនទាំងមូល អង្គុយនៅពីលើ​លិង្គឡើងរឹង ហើយនៅ​ពេលណា ដែលលិង្គវាយ លុក​ខុស​ទិស​ដៅ បុរសមិនអាច​គ្រប់គ្រង ឬផ្អាកសកម្មភាព​បានទេ ព្រោះស្រីមិនមាន ការឈឺចាប់ដូច្នេះ នាងនឹងបន្ត​សកម្មភាព” ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *