ក្មេងទំនើងពីរក្រុមផឹកស្រាក្លែមសាច់ឆ្កែឌឺដងសម្តីរហូតដេញកាប់គ្នាតែត្រូវសមត្ថកិច្ចខណ្ឌដង្កោក្របួចញាត់ទ្រុង

ភ្នំពេញ៖ ក្រុមក្មេងទំនើងពីរក្រុមផឹកស៊ីឌឺដងសម្ដីដាក់គ្នា រួចជិះម៉ូតូទៅផ្ទះយកបុ័ងតោ និងផ្គាក់ពីផ្ទះបំរ៉ុងនឹងកាប់គ្នាតែសំណាងល្អមានការអន្ដរាគមន៍ពីសមត្ថកិច្ចខណ្ឌដង្កោទាន់ពេលវេលា។ ហេតុការណ៍ហឹង្សានេះកើតឡើងកាលពីវេលាម៉ោង៦ ល្ងាចថ្ងៃទី២១ សីហា ឆ្នាំ២០១៥ នៅភូមិក្រាំងស្វាយ សង្កាត់ជើងឯក ខណ្ឌដង្កោ។
បើតាមប្រភពព័ត៌មានពីម្ចាស់ហាងលក់សាច់ពិសេសយីហោ រតនា បានអោយដឹងថាមុនពេលកើតហេតុមានក្រុមក្មេងចំនួនពីរក្រុមបានចូលមកផឹកស៊ីក្នុងហាងរបស់គាត់ ស្រាប់តែផឹកទើបតែបានចំនួនស្រាថ្នាំមួយដប និងស្រាបៀរម្នាក់ចំនួន ៣កំប៉ុង ហើយស៊ីសាច់ឆ្កែអស់ ០៥ចាន ស្រាប់តែមានការ ដឺដងសម្ដីដាក់គ្នាហើយរកវៃគ្នា ភ្លាមនោះស្រាប់តែមានម្នាក់ជិះម៉ូតូចេញក្រៅ បន្ដិចក្រោយមកក៍ឃើញជិះម៉ូតូត្រឡប់មកវិញ ដោយយកបុ័ងតោ និងផ្គាក់មករកកាប់ ក្មេងស្ទាវមួយក្រុមទៀត។ ភ្លាមៗនោះម្ចាស់ហាងឃើញសភាពមិនស្រួលបានហៅទូរស័ព្ទប្រាប់សមត្ថកិច្ចអោយមកជួយអន្ដរាគមន៍។ នៅក្រោយពេលបានទទួលដំណឹងភ្លាម លោក ជឹម ស៊ីថា អធិការដ្ឋាននគបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងរបស់លោកមកដល់កន្លែងកើតហេតុតែម្ដង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ និងជនរងគ្រោះម្នាក់ហើយបាននាំយកមកសាកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទី១ ឈ្មោះ ម៉ាន់ សម្បត្ដិ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្សសាលានៅវិទ្យាល័យព្រែកកំពឹស មានទីលំនៅភូមិព្រែងថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ ជនសង្ស័យទី២ ឈ្មោះ អួន រតនៈ ភេទប្រុស អាយុ ២៥ឆ្នាំ មានមុខរបរត់តុតាមរោងការ មានទីលំនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ និងជនសង្ស័យទី៣ ឈ្មោះ វ័រ រ៉ាវី ភេទប្រុស អាយុ ២៩ឆ្នាំ មានមុខរបរជាងភ្លើង មានទីលំនៅភូមិព្រែករទាំងសង្កាត់ព្រែងកំពឹស ខណ្ឌដង្កោ ចំណែកជនរងគ្រោះមានឈ្មោះ អុល សិលា ភេទប្រុស អាយុ ២៤ឆ្នាំមានមុខរបរកម្មកររោងចក្រ វ៉ាយ ដាប់ប៊លយូដ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បសាកសួរ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *