ក្មេងទំនើង៣នាក់ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ទឹកថ្លា ចាប់ ឃាត់ខ្លួន ខណៈប្រើប្រាស់ដាវសាំម៉ូរ៉ៃខុសច្បាប់

ភ្នំពេញ៖ក្មេងទំនើង៣នាក់ ដែលសមត្ថកិច្ចដាក់ងារឱ្យ ត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ចប៉ុស្ដិ៍ទឹកថ្លាខណៈជនសង្ស័យទាំងនោះបានប្រើប្រាស់ដាវសាំម៉ូរ៉ៃខុសច្បាប់ កាលពីវេលាម៉ោង០២និង២០នាទីរសៀលថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្លូវ២០០៤ ភូមិត្រពាំឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

លោកសុខ សុផល នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកថ្លាបានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង៣នាក់នោះ១,មានឈ្មោះថុនគីមហុងភេទប្រុសអាយុ១៨ឆ្នាំមុខរបរសិស្សវិទ្យាល័យបឹងត្រីស្នាក់នៅភូមិកោះរងាងសង្កាត់ពុនសាំងខណ្ឌព្រែកព្នៅនិងជាអ្នកបើកបរម៉ូតូនិង២,ឈ្មោះទិតភា(ហៅក្ដាម )ភេទប្រុសអាយុ០២១ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិថ្នល់ខ្ពស់សង្កាត់ពុនសាំងខណ្ឌព្រែកព្នៅនិង៣,ឈ្មោះស៊ឹមសារ៉ងភេទប្រុសអាយុ(ហៅរ៉ង )អាយុ១៨ឆ្នាំស្នាក់នៅភូមិចុងថ្នល់សង្កាត់ពុនសាំងខណ្ឌព្រែកព្នៅ។

លោកនាយប៉ុស្ដិ៍បានប្រាប់ទៀតថា ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើមុនពេលកើតហេតុដោយក្នុងនាមសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍ទឹកថ្លាបានធ្វើការល្បាតនិងពួនស្ទាក់នៅចំណុចកើតហេតុខាងលើក៍បានប្រទះឃើញក្មេងទំនើងទាំង៣នាក់ជិះម៉ូតូ១គ្រឿងម៉ាក(susuki) សេរី០១៥ពណ៍សបិតស្កុតខ្មៅពាក់ស្លាកលេខភ្នំពេញ១,ez៩០២៥ដោយសមត្ថកិច្ចមានការសង្ស័យបានហៅឈប់និងធ្វើឆែកឆេរបានរកឃើញដាវសាំម៉ូរ៉ៃចំនួន២ដើមដែលជនសង្ស័យបានលាក់ទុកនៅនិងខ្លួនទើបសមត្ថកិច្ចសំរេចចាប់ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់មកសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកថ្លាតែម្ដងទៅ។

ជុំវិញករណីខាងលើចំពោះជនសង្ស័យទាំង៣នាក់រួមនិងវត្ថាងដាវសាំម៉ូរ៉ៃត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ទឹកថ្លារៀបចំសំនុំបែបបទបញ្ជូនខ្លួនជនសង្ស័យបន្តទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរៀបចំកសាងសំនុំរឿងបញ្ជូនបន្តទៅស្ថាប័នតុលាការដើម្បីចាត់ការតាមច្បាប់៕

04-09-201556331

Loading...

Leave a Reply

Your email address will not be published. Required fields are marked *