ក្មេងប្រុសតាមជីដូនទៅខ្នមចំការលង់ទឹកប្រឡាយស្លាប់យ៉ាង អាណោចអាធ័ម

(ខេត្តបាត់ដំបង) ៖ ក្មេងប្រុសអាយុ១០ឆ្នាំម្នាក់បានរអិលជើងធ្លាក់ចូលទឹកប្រឡាយបណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦និង០០នាទី កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នៅចំណុចទឹកពុះ ភូមិស្រះថត ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង។

សាកសពក្មេងរងគ្រោះឈ្មោះ តាំ វាសនា ភេទប្រុសអាយុ ១០ឆ្នាំ រស់នៅភូមិទួលគគី ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។ បើតាមការបំភ្លឺ ឈ្មោះ ខ សុះ ភេទប្រុសអាយុ៣៦ឆ្នាំ រស់នៅភូមិទួលគគី ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ដែលត្រូវជាអ៊ុំបង្កើតបានឲ្យដឹងថា ក្មួយប្រុសរបស់លោកឈ្មោះ តាំ វាសនា មានជម្ងឺស្កន់ប្រកាច់តាំងពីតូចមកម្លេះ ហើយនៅថ្ងៃកើតហេតុក្មួយប្រុសបានដើរតាមម្តាយខ្លួន ឈ្មោះ សុឹម ស អាយុ៥៨ឆ្នាំ ចេញពីចំការ ចំណុចទឹកពុះ ភូមិស្រះថត ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ទៅកាន់ខ្ទមចំការក្បែរនោះមួយទៀត លុះពេលដល់ចំណុច ប្រឡាយកាយដី ក្មួយខ្លួន តាំ វាសនា បានចុះលាងជើង នៅមាត់ប្រឡាយនោះ ហើយម្តាយខ្លួនដើរទៅកាន់ខ្ទមចំការមុន។

លោកបន្តថា នៅពេលម្តាយខ្លួន ដើរដល់ខ្ទមចាំមើលចៅមិនឃើញ ក៏ត្រឡប់ដើរទៅរកចៅវិញតែមិនឃើញ ហើយក៏មកហៅខ្លួននិងបងប្អូនជួយដើររកតែរកមិនឃើញ លុះដល់ថ្ងៃទី២៦.ខែសីហា.ឆ្នាំ២០២០ វេលាម៉ោង១៦:០០នាទីខ្លួនក៏បានប្រទះឃើញសាកសពក្មួយអណ្តែតក្នុងទឹកប្រឡាយ
ដែលក្មួយខ្លួនចុះលាងជើងនោះតែម្តង ។

ក្រោយមកបានរាយការណ៍អោយសមត្ថកិច្ចចុះមកពិនិត្យធ្វើកោសល្យវិច័យនិងបានសន្និដ្ឋានថា សាកសពពិតជាបានរអិលជើងធ្លាក់ចូលទឹកប្រឡាយបណ្តាលអោយលង់ស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្នសពត្រូវបានរៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕

Loading...