ក្មេងប្រុសមិនទានគ្រប់អាយុ គ្មានបណ្ណបើកបរបើកបុកស្ត្រីមានផ្ទៃពោះ២នាក់ និងក្មេងម្នាក់ រងរបួស

ខេត្តព្រះសីហនុ ៖ ក្មេងប្រុសមិនទាន់គ្រប់អាយុម្នាក់ ដោយគ្មានប័ណ្ណបើកបរបើកផង បានបើករថយន្តរបស់ខ្លួនទៅបុកស្ត្រីមានផ្ទៃពោះពីរនាក់ និងក្មេងម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ នាព្រឹកថ្ងៃទី៣០ តុលា នេះ នៅត្រង់ចំណុចផ្លូវ១៨មករា (កែងមហោស្រពចាស់) ទល់មុខធនាគារកម្ពុជាសាធារណៈ។
បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កម៉ាកកាមារីបាឡែន ពាក់ស្លាកស្លាកលេខ ព្រះសីហនុ 2A 4158 ដែលបើកបរដោយក្មេងប្រុសមិនទាន់គ្រប់អាយុម្នាក់ ក្នុងទិសដៅពីលិចទៅកើត បានបុកពីក្រោយម៉ូតូសង់សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ព្រះសីហនុ 1D-0897 ជិះដោយស្ត្រីមានផ្ទៃពោះពីរនាក់ និងក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ ពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ទាំងបីនាក់។
ស្ត្រីរងគ្រោះ ត្រូវគេបញ្ជាក់ថា ទីមួយឈ្មោះ នឿន ស្រីប៉ាក អាយុ២៥ មានផ្ទៃពោះ ៤ខែ, ទី២ មានឈ្មោះ ហាស់ សាវឿន មានផ្ទៃពោះ ៨ខែ រួមនិងក្មេងប្រុសអាយុ ៤ឆ្នាំ។ បន្ទាប់ពីកើតហេតុជនរងគ្រោះទាំងបី ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយកន្លែង។

10_30_2015_10_45_47cab

dddddd

Loading...

Leave a Reply

Your email address will not be published. Required fields are marked *