ក្មេងប្រុសម្នាក់ត្រូវជនមិនស្គាល់មុខជិះម៉ូតូបុកស្លាប់ហើយគេចខ្លួនបាត់ដោយសុវត្ថភាព

ខេត្តបាត់ដំបង៖ក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ ត្រូវជនមិនស្គាល់មុខជិះម៉ូតូ បុកពីក្រោយបណ្តាលឱ្យស្លាប់ភ្លាមៗនៅនិង កន្លែងកាលពីវេលា ម៉ោង១៨ និង២៥នាទី ល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នៅចំណុចក្រោលគោ ក្នុងភូមិអូរ ប្រយុទ្ធ ឃុំ អូររំដួល ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង។
អ្នកឃើញហេតុការបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនមិនស្គាល់ អត្តសញ្ញាណម្នាក់ ជិះម៉ូតូ ម៉ាក សង់ C125 ពណ៌ ខ្មៅ ពាក់ ស្លាកលេខ 1G. 8495 បាត់ដំបង បើកបរពីទិសខាងជើង ទៅត្បូងលុះ ដល់ចំណុចកើតហេតុ ស្របពេលនោះ ក្មេងប្រុសរងគ្រោះ ឈ្មោះ ឈឿន វណ្ឌី អាយុ ១០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើបានរត់កាត់ផ្លូវ ក៏ត្រូវម៉ូតូបុកពីក្រោយ យ៉ាងពេញទំហឹងតែម្តង បណ្តាលឱ្យជនរងគ្រោះបើុងដូចសំឡី ហើយស្លាប់ភ្លាមៗនៅកន្លែង។
ក្រោយពេលកើតហេតុ ជនបង្កបានរត់គេចខ្លួនបាត់ស្រមោល ចំណែក សមត្ថកិច្ចប៉ូលិសក៏មកដល់កន្លែងកើត ហេតុផងដែរ បានធ្វើការវាស់វេងនៅកន្លែងកើតហេតុ ព្រមទាំងប្រគល់សាកសព ក្មេងរងគ្រោះជូនទៅ ឪពុកម្តាយដើម្បី យកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកម៉ូតូបង្ក ត្រូវប៉ូលិស យកទៅរក្សាទុក អធិការរដ្ឋានគរបាល ស្រុកភ្នំព្រឹក រងចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕

image12

image13

Loading...

Leave a Reply

Your email address will not be published. Required fields are marked *