ខេត្តសៀមរាប៖ ស្រុកអង្គរជុំ៖ ក្មេងប្រុសចិត្តខ្លាំង ម្តាយវាយ២រំពាត់ ដោយសារមិនទៅរៀន បែរជាខឹងរហូតទិញសាំង រួចដុតសម្លាប់ខ្លួនឯង ឆេះស្លាប់ កាលពី វេលាម៉ោង១០ និង៣០ នាទីព្រឹក្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។
សមត្ថកិច្ចបានឱ្យដឹងថា ក្មេងប្រុសដែលធ្វើអត្តឃាតមានឈ្មោះ គង់ ចា ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។ ម្ដាយឲ្យទៅរៀន គាត់អត់ទៅរៀន បែរជាទៅស៊ីឈ្នួលកាប់ដំឡូង ពេលម្តាយដឹងថា អត់ទៅរៀនក៏ខឹង និងវាយ០២រំពាត់(ដើមដំឡូង) ។ ជនរងគ្រោះតូចចិត្តហើយខឹងម្តាយយ ក៍ទិញសាំងចាក់ស្រោចលើខ្លូនហើយដុតបណ្តាលឲ្យឆេះស្លាប់៕